Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន តាម​ក្លឹប​កម្សាន្ត​នៅ ខេត្ត​បន្ទាយមានជ័យ​

spot_img

​ខេត្ត​បន្ទាយមានជ័យ​ ៖ កម្លាំង​នគរបាល ចុះ​ត្រួតពិនិត្យ​បទល្មើស​គ្រឿងញៀន នៅ​តាម​ក្លឹប​កម្សាន្ត នៃ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នា​យប់​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ម៉ោង​១២​យប់ ដល់​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​៣០ ខែ​សីហា កម្លាំង​ជំនាញ បាន​ត្រួតពិនិត្យ​ក្លឹប​កម្សាន្ត​ឌី​ស្កូ ខារ៉ាអូខេ ចំនួន​៣​កន្លែង រួមមាន​៖ ក្លឹប​ហ្គោល​ថោ​ន និង​ក្លឹប​ថាច់ ដោ​ន និង​ក្លឹប​ឡា​ហ្វី​រ៉ា​។​

​ក្នុង​នោះ​សមត្ថកិច្ច រកឃើញ​វត្ថុតាង​ជា​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លឹប​ថា​ច់ដោ​ន និង​ក្លឹប​ឡា​ហ្វ៊ី​រ៉ា នៃ​ក្រុង​ប៉ោយ​ប៉ែត​។​

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា​ ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​បទល្មើស​គ្រឿងញៀន ចាប់ពី​វេលា​ម៉ោង​១២​យប់​អធ្រាត្រ​ថ្ងៃទី​២៩​រហូតដល់​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​៣០ សីហា នៅ​ចំណុច​ក្លឹប​កំ​រាំ​ឌី​ស្កូ ខា​រ៉ា​អូរ​ខេ នៅ​ក្រុង​សិរីសោភ័ណ និង​នៅ​ក្រុង​ប៉ោយប៉ែត ចំនួន​៣​ទីតាំង ក្លឹប​ហ្គោល​ថោ​ន និង​ក្លឹប​ថាច់ ដោ​ន ក្លឹប​ឡា​ហ្វ៊ី​រ៉ា ដែល​ជនជាតិ​ចិន​ជួល​សមត្ថកិច្ច​រកឃើញ​ត្ថុ​តាង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ក្លឹប​ថា​ច់ដោ​ន​និង​ក្លឹប​ឡា​ហ្វ៊ី​រ៉ា ក្រុង​ប៉ោយប៉ែត មាន​ការសង្ស័យ​ទីតាំង​នេះ​អាច​មាន​ការប្រើប្រាស់​គ្រឿងញៀន សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​មូយចំនួនជន​ជាតិចិ​ន​និង​ខ្មែរ​យក​ទៅ​សាកសួរ​ធ្វើតេស្ថ៍​ទឹកនោម​ផងដែ​រ​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន មួយចំនួន​មក​ធ្វើតេស្ត ទឹកនោម​រក​សារធាតុ​ញៀន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×