តាម Drive មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុន បានប្រកាសពីជោគជ័យនៃការសាកល្បងសណ្ឋានយន្តហោះថ្មី “នុយបញ្ឆោត” MALD-X នៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ។ អ្នកវិភាគថា នេះជាសន្លឹកបៀរ “អាត់” ជួយឲ្យអាមេរិក រក្សាបានសមត្ថភាពត្រួតត្រាលំហអាកាសបានរាប់សិបឆ្នាំទៀត ។
MALD-X ទទួលជោគជ័យក្នុងការពិសោធន៍នៅថ្ងៃទី ២២ សីហា ។
កម្មវិធី Aom-160 “MALD” មានកំណើតតាំងពីឆ្នាំ ១៩៩០ ម្លេះ ហើយឈរលើគ្រឹះទ្រឹស្តីយោធា “បំភ័ន្តស្ថានការណ៍” ឬអន្ទាក់សង្គ្រាម ។ តាមនោះ ក្រុងវ៉ាស៊ីនតោន ចង់ប្រើប្រាស់កាំជ្រួចមានកម្មវិធីនាំផ្លូវបន្លំដើរតួជា “យន្តហោះប្រយុទ្ធខ្មោច” បញ្ឆោតប្រព័ន្ធការពារដែនអាកាសរបស់បច្ចាមិត្រ ធ្វើឲ្យគេស្មានថា វាជាការវាយប្រហាររបស់បណ្តាយន្តហោះប្រយុទ្ធអាមេរិក ។
ឧបករណ៍បញ្ឆោត MALD-X នេះ នឹងត្រូវបានបំពាក់រួចបាញ់បង្ហោះចេញពីយន្តហោះប្រយុទ្ធពិតៗ F-16 រហូតដល់យន្តហោះដឹកទំនិញធុនធ្ងន់ ។ MALD-X អាចហោះហើរបានរយៈចម្ងាយ ៨០០ km និងហោះហើរដោយខ្លួនឯងក្នុងរយៈពេល ១ម៉ោង ។ ប្រភេទ MALD-J មានបំពាក់បរិក្ខាបង្កការរំខានរលកវិទ្យុអេឡិចត្រូនិក ដើម្បីអូសបន្លាយរយៈពេលទុកឲ្យយន្តហោះពិតៗធ្វើការវាយប្រហារគោលដៅនៅសមរភូមិមុខ ។
កាំជ្រួច MALD ត្រូវបានបំពាក់លើយន្តហោះ B-52 ។
ពេលប្រឈមនឹងប្រព័ន្ធការពារដែនអាកាស ប្រភេទយន្តហោះប្រយុទ្ធទំនើបៗ ដូចជា B-2 ត្រូវបានការពារដោយ MALD-X ដើម្បីបញ្ចៀសពីសំណល់អារម្មណ៍របស់ប្រព័ន្ធការពារដែនអាកាសបច្ចាមិត្រ ហើយវានឹងអនុវត្តប្រតិបត្តិការវាយលុក ។
ដើម្បីឲ្យបានច្បាស់ ប្រិយមិត្តទស្សនាវីដេអូ ដែលបង្ហាញពីសមត្ថភាពជំនួយគាំទ្ររបស់ MALD
ចន្ទ្រា