Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ កោះហៅមនុស្ស ៤នាក់ , ២នាក់ ជាអ្នកសារព័ត៌មាន មកឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានញុះញង់ប្រឆាំងស្ថាប័នរដ្ឋ ក្នុងគេហទំព័រហ្វេសបុកផេក Kong Kan TV និង៤ Oudom TV

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការលើអ្នកសារព័ត៌មានគេហទំព័រអនឡាញ២រូប ក្រោយមើលឃើញថា មានចេតនាចេញផ្សាយព័ត៌មានញុះញង់ប្រឆាំងស្ថាប័នរដ្ឋ។ យ៉ាងណា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានធ្វើការសម្ភាសជាមួយភរិយា និងជនជាប់ចោទ ហេ គឿន។

អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥នេះ បានចេញលិខិតកោះហៅមនុស្សចំនួន៤នាក់ គឺ ១ អ្នកស្រី ប៉ិច ឆេងអ៉ីម ភរិយា ហេ គឿន ២ អ្នកស្រី សុខ គន្ធា កូនស្រី ហេ គឿន ៣ លោក គង់ កាន Kong Kan TV និង៤ លោក ហ៊ុយ ឧត្តម Oudom TV
និងសំនួរដែលសាម៉ីខ្លួនត្រូវឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសបុកផេកKong Kan TV និង៤ Oudom TV កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥ ។

បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ករណីឈ្មោះ គង់ កាន (Kong Kan TV) និងឈ្មោះ ហ៊ុយ ឧត្តម (Oudom TV) ដែលបានសម្ភាសន៍ ផ្សាយ ភរិយានិងកូនជនជាប់ចោទ ហេ គឿន (ប្រធានការិយាល័យ នៃការិយាល័យសេដ្ឋកិច្ចនិង និងចាក់ផ្សាយ ក្រុងស្ទឹងសែន) ដែលទាំងអ្នកនិយាយ និងអ្នកផ្សាយមានចេតនាញុះញង់ឲ្យមានការប្រឆាំងស្ថាប័ន អភិវឌ្ឍន៍ក្រុង ទាំងអំពើពុករលួយ ដែលអង្គភាពនឹងចាត់ការករណីនេះតាមផ្លូវច្បាប់។

ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ចំនួន ០២រូប គឺនៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាន ជនជាប់ចោទ ២រូបនោះរួមមាន៖ ឈ្មោះ ហេ គឿន មុខរបរ ប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន និងឈ្មោះ សែ សុងហេង មុខរបរ កសិករ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណី «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)» ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមក។

ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចោទប្រកាន់ពីបទ ពីបទ៖ «បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត» និង ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវបានពីបទ «សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយឆ្នាំ២០១០៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×