Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ចំនួន០២ករណី

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ នៅចំណុចក្រោយសណ្ឋាគារសុខា ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ចំនួន០២ករណី។

ករណីទី១: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២អឺ០ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

ករណីទី២: ឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ យូ ថៃតុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៣៤៣ ផ្លុវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

វត្ថុតាងចាប់យក: ម៉ូតូម៉ាកហុងដាស្កុបពីក្លឹប១២ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១LA-៤៣២៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី