Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សាកសព​លោក​ហុក ប៊ុន​ហ៊ុយ ថៅកែ​អតីត​សណ្ឋាគារ​ឆាយ​ហុង​

spot_img

​ភ្នំពេញ​ ៖ សាកសព​លោក​ហុក​ប៊ុន​ហ៊ុយ​ថៅកែ​អតីត​សណ្ឋាគារ​ឆាយ​ហុង​បាន​អណ្តែត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ​៦​ព្រឹក​ថ្ងៃ​ទី​៣០​សីហា​នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ល្វា​សង្កាត់​កោះដាច់​។ បច្ចុប្បន្ន​សាកសព​រប​ស់លោក​ត្រូវបាន​ក្រុមគ្រួសារ​ស្រង់​មក​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​បាក់​ខែង​។​

​គួររំលឹកថា អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង បាន​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង ក្រោយពី​គាត់​បាន​ជិះ​ម៉ូតូ​ទឹក​ថ្មី​ដែល​ទើបនឹង​ទិញ​របស់​គាត់​ចេញ​ទៅ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨​មក​ម្លេះ​។ នៅ​ក្នុង​វីដេអូ​នោះ​បាន​បង្ហាញឃើញ​​​អំពី​សកម្មភាព​របស់​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង ដែល​គាត់​បាន​ស្រាយ​ខ្សែ​ដើម្បី​ទំលាក់​ម៉ូតូ​ទឹក​ដែល​ទើបនឹង​ទិញ​ចុះ​ទៅ​ក្នុង​ទឹក ក្នុង​គោលបំណង​ជិះ​ម៉ូតូ​ទឹក​ឆ្លង​ពី​ព្រែក​លៀប​ទៅខាង​កោះដាច់​ហើយ​ក៏​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​សូន្យឈឹង​មកដល់ពេលនេះ ហើយ​​មក​ទល់​ម៉ោង​នេះ​គឺ​សមត្ថកិច្ច​ក៏​រកឃើញ​ត្រឹមតែ​មួក​របស់គាត់​តែប៉ុណ្ណោះ​។​

​ជនរងគ្រោះ​ដែល​គេ​អះអាង​ថា ឈ្មោះ​ហុក​ប៊ុន​ហ៊ុយ​ហៅ​តា​ហ៊ុយ​ភេទ​ប្រុស​អាយុ​ប្រមាណ​ជាង​៤៧​ឆ្នាំ​ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង​និង​បច្ចុប្បន្ន​ជា​ថៅកែ​ហាង​គុយទាវ​មួយ​កន្លែង​នៅក្នុង​ភូមិ​ព្រែកលៀប​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​

តាម​មន្ត្រី​នគរបាល​បានឱ្យដឹង​ទៀត​ថា​អតីត​ថៅកែ​សណ្ឋាគារ​រូបនេះ​បាន​បើក​ម៉ូតូ​ទឹក ដែល​ទើប​ទិញ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​លំហែ​កាយ​តាម​ដង​ទន្លេ​។​មិនដឹង​ជា​មូលហេតុ​អ្វី​នោះ​ទេ​នៅពេល​បើក​បរបាន​ធ្លាក់​ទឹក​លិច​បាត់​ហើយ​ម៉ូតូ​ទឹក​ក៏​បាន​អណ្តែត​តាម​ទឹក​ចូល​ខាង​ហើយ​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក​។​ក្រោយមក​ទើប​មាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​នាំគ្នា​ជួល​ទូក​ជួយ​រក​តែរ​ក​ពុំ​ឃើញ​សោះ​ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×