បុរសម្នាក់ ដែលបានបែកពីគ្រួសារអស់រយៈពេល ៣ឆ្នាំ បានសម្រេចចិត្តធ្វើរឿងមួយ ដើម្បីធ្វើឲ្យកូនទាំង ២ជាទីស្រឡាញ់របស់គាត់ភ្ញាក់ផ្អើល ដោយគាត់បានក្លែងខ្លួនជាអ្នកបំរើ លើកម្ហូបអាហារបំរើដល់ពួកគេ។
បុរសរូបនោះមានឈ្មោះថា Mario។ គាត់គឺជាវិស្វករផ្នែកអគ្គិសនីនៅក្នុងប្រទេសកាតា។ ដោយសារតែរវល់នឹងការងារពេក គាត់មិនអាចមានពេលវេលាត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារអស់រយៈពេល ៣ឆ្នាំ។
នៅពេលគាត់មានពេលវេលាត្រឡប់មកវិញ គាត់បានសម្រេចចិត្តធ្វើរឿងភ្ញាក់ផ្អើលដល់កូនៗទាំងពីរ ដោយប្រពន្ធរបស់គាត់បាននាំកូនៗមកភោជនីយដ្ឋានមួយ ហើយបុរសខាងលើបានបិតមុខ និងក្លែងខ្លួនជាអ្នកបំរើ។
ពួកគេមិនដឹងថា ឪពុកពួកគេនៅជិតបង្កើយបែបនោះទេ។ គាត់ដើរយកម្ហូបទៅមក ៣ដងទើប កូនស្រីរបស់គាត់ឈ្មោះ Princess បានក្រឡេកមើល និងស្គាល់គាត់ នៅពេលគាត់ដោះម៉ាសមុខចេញ ហើយ Princess ក៏ស្រឡាំងកាំង និងខ្ទប់មុខយំ ប៉ុន្តែប្អូនប្រុសរបស់នាងហាក់មិនដឹងសោះថាហេតុអ្វីនាងយំ។
បន្ទាប់មកទៀត ទើបក្មេងប្រុសនោះដឹងថាអ្នកបំរើដែលលើកម្ហូបឲ្យគេនោះគឺជាឪពុក ក្មេងទាំងពីររំភើបខ្លាំង រហូតដល់ថ្នាក់យំ និងមិនមានអ្វីនិយាយ។
ចង់ដឹងការជួបជុំនេះ គួរឲ្យរំភើបយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ៖
ប្រភព៖ Daily Viral Stories
សុភ័ក្ត្រ