ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង រវាងរថយន្តចំនួន ៤គ្រឿង និងម៉ូតូ១គ្រឿង បានបុកប៉ះបន្តគ្នានៅចំណុចកែងរ៉ា ក្នុងក្រុងព្រះសីហនុ គឺនៅចំកន្លែងនគរបាលចរាចរណ៍ប្រចាំការ នៅម៉ោងជិត ៩ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។សេនគរបាលចរាចរណ៍ឲ្យដឹងថា គ្រោះថ្នាក់នេះ មានមនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ និងស្រាល។ ក្នុងនោះក៏មានមន្ត្រីនគរបាលចរាចរណ៍១រូបដែរ ក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងនោះ។
ប្រភពពីសមត្ថកិច្ចនគរបាលបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសធ្ងន់ មានជនជាតិចិនម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ ដោយ៖ ដែន សីមា