Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងតំបន់ ខណៈពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ខណៈដែលពាណិជ្ជកម្មសកលកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងនៃសេដ្ឋកិច្ចសកល អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនភាពធន់ ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងស្វែងរកការរីកចម្រើនរួមគ្នា។”

ឯកឧត្តមក៏បានលើកឡើងពីបំណងរបស់ក្រសួង ក្នុងការពន្លឿនការរៀបចំអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងប្រទេសទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ONN Shaharuddin បានបញ្ជាក់ការប្តេជ្ញារបស់ម៉ាឡេស៊ី ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដោយលើកឡើងពី “កម្មវិធីសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី (MTCP) ”។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល អាហារូបករណ៍ និងសេវាប្រឹក្សាយោបល់ ផ្អែកលើបទពិសោធន៍អភិវឌ្ឍន៍របស់ម៉ាឡេស៊ី។

ម៉ាឡេស៊ីគឺជាដៃគូដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងវិនិយោគលើរោងចក្រចំនួន២៧មូលដ្ឋាន ដែលផ្តល់ការងារជាង ១២.៧០០ កន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×