មនុស្សមួយក្រុមបានប្រថុយជីវិតពួកគេ ដើម្បីជួយសង្គ្រោះគ្រួសារមួយដែលជួបឧបទ្ទវហេតុក្រឡាប់ រថយន្តចូលក្នុងទឹកដែលកំពុងហូរខ្លាំង។
គ្រួសារនោះបានព្យាយាមគេពីព្យុះ ទើបបណ្តាលឲ្យឡានពួកគេបើកក្រឡាប់ចូលក្នុងទឹកជំនន់ ដែលកំពុងហូរខ្លាំង។ បន្ទាប់ពីឃើញហេតុការណ៍នោះ មានមនុស្សមួយក្រុមបានប្រញ៉ាប់សាមគ្គីគ្នាទៅកាន់រថយន្ត ដោយពួកគេមិនបានដឹងថាមាននរណាខ្លះជាប់នៅក្នុងឡានក្រឡាប់នោះឡើយ។
ពួកគេបានពុះពារយ៉ាងប្រញ៉ាប់ប្រញាល់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ទាំងពួកគេប្រថុយជីវិតខ្លួនឯងនៅលើទឹកដែលកំពុងហូរខ្លាំង។ ពួកគេបានសហការគ្នាយ៉ាងអស្ចារ្យ និងបានព្យាយាមបើកទ្វារឡានចេញ ប៉ុន្តែវាជារឿងលំបាកដោយសារតែទឹកហូរខ្លាំងពេក។
អ្នកជួយសង្គ្រោះទាំងនោះ បានរកឃើញមានបុរសម្នាក់ និងស្ត្រីម្នាក់នៅក្នុងឡាន កៅអីខាងមុខ ចំនែកក្មេងតូច ២នាក់នៅកៅអីខាង ក្រោយ។
បន្ទាប់ពីដុតដៃដុតជើងមួយភ្លែត ពួកគេបានរកឃើញទារកម្នាក់ និងក្មេងស្រីអាយុ ២ឆ្នាំម្នាក់ទៀត។ ពួកគេទាំងពីរនាក់លែងដកដង្ហើមទៅហើយ ប៉ុន្តែបុរសម្នាក់បានធ្វើចលនាបេះដូងដល់នាង ហើយទីបំផុត សមាជិកគ្រួសារទាំង ៤នាក់ដែលជាប់ក្នុងឡាន ត្រូវបានជួយសង្គ្រោះ។ នេះគឺជាអភូតហេតុ៕ សុភ័ក្ត្រ
ប្រភព៖ Sharing is crying