Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកាចំនួន ១,៣០២,៥៣៩ ដុល្លារអាមេរិក សម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទះ និងគ្រាប់បែកចង្កោម

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ១,៣០២, ៥៣៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖

១.គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមិននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB (ថវិកាចំនួន ៦៥៤,៤០២ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពក់ចាក់មិនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់មិន និងយុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១០០ហិចតា និងផ្ទេរវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ទៅដល់មជ្ឈមណ្ឌលសកម្មភាពក់បាក់មិនកម្ពុជា (CMAC)។ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនផងដែរ។ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវបន្ថែមពីនេះ និងបង្កើកកសិដ្ឋានគំរូនៅលើទីតាំងដីដែលបោសសម្អាកមិនរួចរាល់។

២.កម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៤៨, ១៣៧ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពក់បាត់មិនជប៉ុន (JMAS)
នៅក្នុងកម្រោងនេះ អង្គការ JMAS និងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ២៤០ហិចកា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ កម្រោងនេះ នឹងផ្តល់ការអប់រំអំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក លើគម្រោងចំនួន១៦០ ដែលផ្លោកសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមិនក្នុងប្រទេសកម្ពុជា។

បើតាមសុន្ទរកថារបស់ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ិនរ៉េន” ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន និងសង្គមរបស់ពួកគេនៅក្នុងប្រទេសបានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ក្នុងការអនុវត្តកម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ឬក់បន់កំពុងអភិវឌ្ឍ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តលជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយកម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០២មក អង្គការ JMASបានចូលរួមក្នុងសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅកម្ពុជា ជាមួយមជ្ឈមណ្ឌលសកម្មភាពក៏បាតាមិនកម្ពុជា (CMAC)។ ជាថ្មីម្តងទៀត ឯកឧត្តមសូមសម្តែងការ គោរពយ៉ាងជ្រាលជ្រៅចំពោះការងារដ៏សំខាន់ៗដែលអង្គការសម្រេចបានសម្រាប់កម្រោងទាំងពីរនេះបន្ថែមលើការបោសសម្អាតគ្រាប់មិននិងយុទ្ធភណ្ឌមិនទាន់ផ្ទះក្នុងខេត្តបន្ទាយមានជ័យ អង្គការយើងសង្ឃឹមថានិងគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង និងបន្តផ្តល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់JMAS និងផ្តល់ជំនួយផ្នែកកសិកម្ម។ គម្រោងទាំងពីរដែលបានចុះហត្ថលេខានៅថ្ងៃនេះ នឹងកាត់បន្ថយការរងទុក្ខរបស់មនុស្សដែលបណ្តាលមកពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទះ ធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះមានសុខសន្តិភាពនិងភាពប្រសើរជាងមុន ព្រមទាំងរួមចំណែកក្នុងការសម្រេចបាននូវការបោសសម្អាតគ្រាប់មិនប្រឆាំងមនុស្សដែលជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម មានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ឯកឧត្តម ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមាន ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដូចជា សុខភាព ការអប់រំ និងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុននឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហានានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×