Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់ ត្រូវ​គេ​រំលោភ​សម្លាប់ ច​ងទម្លាក់​ចូល​ទៅក្នុង​ទឹក​អណ្ដូង នៅ​ស្រុក​សង្កែ​

spot_img

​បាត់ដំបង ​៖ ស្ត្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ដែល​ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ដាក់​ការសង្ស័យថា រំលោភ​សេពសន្ថវៈ រួច​សម្លាប់ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨​និង​៣០​នាទី នៅ​ចំណុច​វាលស្រែ​អូរ​បន្ទាត់​មាស ក្រុមទី​២៩ ភូមិ​ស្វាយ​ស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។​

​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ សាកសព​ស្ត្រី​រង គ្រោះ ស្លាប់​ក្នុង​រូបភាព​អាក្រាត​កាយ (​អត់​ខោ មាន​អាវ​) ជន​រងឝ្រោះ​ឈ្មោះ ឆន សឿត អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ស ឃុំ​តា​ប៉ុន ស្រុក​សង្កែ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចាប់រំលោភ​សេពសន្ថវៈ រួច​សម្លាប់​ទម្លាក់​ចូល​ទៅក្នុង​ទឹក​អណ្ដូង ។​

​ករណីនេះ កម្លាំង​នគរបាល​ជំនាញ​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ កំពុង​ពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​ជនល្មើស ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×