Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​តាកែវ​និង​ខេត្ត​អាន​យ៉ាង​សន្យា​បន្ត​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​២​មិនឲ្យ​មាន​សកម្មភាព​ជួល​ដី​នៅ​តំបន់​ព្រំដែន​

​តាកែវ​ ៖ ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆមាស​ទី​០១ ៦​ខែ​ដើមឆ្នាំ​២០១៨​នឹង​លើក​ទី​សដៅ​ការងារ​បន្ត​ឆមាស​ទី​២​រវាង​ខេត្ត​តាកែវ​និង​ខេត្ត​អាងយ៉ាង​នៅ​ទីក្រុង​ឡុង​សៀង ខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្ក​ម​និយម​វៀតណាម នៅ​រសៀល​ថ្ងៃ ពុធ ទី ២៩ ខែ សីហា ឆ្នាំ ២០១៨​នេះ អាជ្ញាធ​ខេត្ត​ទាំង​២​បាន​ធ្វើ​ការសន្យា​ផ្សព្វផ្សាយ​ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​មិនឲ្យ​មាន​សកម្មភាព​ជួល​ដី​នៅ​តាម​តំបន់​ព្រំដែន​ជាដាច់ខាត​។​

ថ្លែង​នៅ​ចំពោះមុខ​អាជ្ញាធ​ខេត្ត​អាន​យ៉ាង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា កន្លងមក​អាជ្ញាធ​ខេត្តតាកែវ​បាន​ធ្វើ​ការណែនាំ​ដល់​អភិបាលក្រុង ស្រុក​នៅ​ជាប់​ព្រំដែន​ឲ្យ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ដី​ជាប់​ព្រំដែន​មិន​ឲ្យ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​នោះទេ ក៏​ប៉ុន្តែ​កិច្ចការ​នេះ​មិន​អាច​សម្រេចបាន​ជោគជ័យ​នោះ​ទេ បើសិនជា​គ្មាន​ការចូលរួម​ពី​អាជ្ញាធ​ខេត្ត​អាន​យ៉ាង​ប្រទេស​វៀតណាម​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​កុំឲ្យ​ចូល​មក​ជួល​ដីស្រែ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ជាប់​ព្រំដែន​។ ហើយ​បញ្ហា​ជួល​ដី​ស្រែ​នៅតាម​តំបន់​ព្រំដែន​នេះ​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធ​ខេត្ត​នៅ​ជាប់​ព្រំដែន​ឲ្យធ្វើ​ការណែនាំ​ពលរដ្ឋ​ប្រទេស​ទាំង​២​ពី​បញ្ហា​ជួល​ដី​នៅតាម​បណ្ដោយ​ព្រំដែន​នេះ​ដែរ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម អ៊ូច ភា ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធ​ខេត្ត​អាន​យ៉ាងប្រទេ​ស​វៀតណាម​ជួយ​ទប់ស្កាត់​ចំពោះ​បទល្មើស​ឆ្លង​ដែន​ជា​ពិសេស​បទល្មើស​ជួញដូរ​មនុស្ស​និង​ការជួញដូ​គ្រឿងញៀន​នៅតាម​តំបន់​ព្រំដែន ដែល​កន្លង​មក​បញ្ហា​ជួញដូ​កញ្ឆា​ឆ្លងកាត់​តាម​ព្រំដែន​រវាង​ប្រទេស រវាង​ខេត្ត​ទាំង​២​។​

ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​អភិបាលខេត្ត​តាកែវ ឯកឧត្តម ហ្វៀង ប៊ិញ​ថាញ់ ប្រធាន​គណម្មាធិការ​ប្រជាជន​ខេត្ត​អានយ៉ាង បានធ្វើការ​សន្យា​ថា​និង​ណែនាំ​ឲ្យ​អាជ្ញាធ​ជាប់​ព្រំដែន​ជាមួយ​ខេត្តតាកែវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាជន​វៀត​ណាម​​នៅ​តាម​ព្រំដែន​មិនឲ្យ​ចូល​ពី​ជួល​ដីស្រែ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​តំបន់​ព្រំដែន​។​

ដោយឡែក​ពាក់ព័ន្ធ​ទៅ​និង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន ខាង​ភាគី​វៀតណាម​បានធ្វើការ​សន្យា​ថា​និង​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ក្នុង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ជាពិសេស​បទល្មើស​ជួញដូ​មនុស្ស​និង​ជួញដូ​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​ធ្វើ​យ៉ាងណា​ប្រែក្លាយ​តំបន់​ព្រំដែន​រវាង​ខេត្ត​ទាំង​២​ទៅ​ជា​ព្រំដែន​សន្តិភាព សាម្គីភាព មឹត្តភាព និង​មាន​កិច្ចសហការ​លើ​គ្រប់​វិស័យ​៕ តាកែវ​

     

spot_img
×