ផ្លែប៉ោមគឺជាផ្លែឈើដែលប្រជាជនទូទាំងពិភពលោកនិយមទទួលទាន ហើយវាក៏ជាអាហារសម្រន់ដ៏ល្អមួយផងដែរ។ យ៉ាងណាមិញ ប្រជាជនខ្មែរយើងនិយមខ្លាំងជាងគេគឺប្រើផ្លែប៉ោមសម្រាប់កម្មវិធីសែនព្រេន។ ចំពោះផ្លែប៉ោមពណ៌បៃតងវិញ ដូចជាមិនសូវមានការចាប់អារម្មណ៍ច្រើនសោះ ព្រោះមិនសូវមានអ្នកទទួលទាន និងមិនសូវមានលក់នៅតាមទីផ្សារ។
យ៉ាងណាមិញ និយាយដល់ផ្លែប៉ោមពណ៌បៃតង ទំនងជាមិនសូវមាននរណាយល់ដឹងអំពីអត្ថប្រយោជន៍របស់វានៅឡើយទេ។
ដូច្នេះ CEN សូមណែនាំអំពីប្រយោជន៍ជាច្រើននៃការញ៉ាំផ្លែប៉ោមពណ៌បៃតងជាប្រចាំដូចខាងក្រោមនេះ៖
– កាត់បន្ថយការប្រឈមនឹងជំងឺមហារីក
– ច្រោះជាតិពុលក្នុងថ្លើម
– ពង្រឹងដល់សុខភាពឆ្អឹង
– ពង្រឹងដល់ការរំលាយអាហារ
– ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
– ពង្រឹងដល់ភាពមើលឃើញកាន់តែច្បាស់របស់ភ្នែក
– សម្របសម្រួលដល់កូឡេស្តេរ៉ុល៕ សុភ័ក្ត្រ
ប្រភព៖ flashsante