រថយន្តក្រុងដឹកនិស្សិតកសិកម្មធ្វើកម្មសិក្សាចំនួន ៤៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ រថយន្តនេះបានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំ។
រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយក ថវិកាមួយចំនួនប្រគល់ជូនជនរងគ្រោះ (លោកគ្រូ អ្នកគ្រូ និស្សិត តៃកុងឡាន និងព្រូឡាន) នៃសាកលវិទ្យាល័យ ភូមិន្ទ កសិកម្ម ដែលបានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ច នៅខេត្តមណ្ឌលគិរី គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នករបួសធ្ងន់៣នាក់ ស្រី២នាក់ ប្រុស១នាក់របួសស្រាល១១នាក់ ស្រី៤នាក់ ប្រុស៧នាក់ ដោយមានអ្នកធ្វើដំណើរសរុបរួម៤៦នាក់ រួមទាំងទាំងតៃកុង និងព្រូឡាន គ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅចំណុច ភ្នុំអូរតេ (ហៅផ្លូវអន្ទង់អាំង) ភូមិពូក្រូច ឃុំស្រែអំបូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូន ទៅរាជធានីភ្នំពេញវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/7b7aa180e7504a4afb7c593dcfcc87a4-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/96572777e91d82140333fb9eb7cb57d7-762x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8e37c4c684c85c86a92bf7de04259c11-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d27263bd75902ec8587ee756b106817f-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6bb8037006ee2e37b8d643f6b821f4f6-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/cf14e63d2e422f963e5f1710772089b9-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/b7a53f91a722856f854dc6e747fc8ee7-768x1024.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/67edf51a94e87e6722e8f14446204000-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/f2f4c9326d1796f080f389551ac3222b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/840cdf1c7e24e89cff60f1b7029b8b56-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/238e758025a676e1ad35575b0bd8091b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/fe94ccd60541d90b1055502f78860090-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/43e4ba59f52a7fc97a6f78cf923384e6-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/5a43a3af37e941cf41b5a5143e0bd912-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c93a5e0b51b9140e75ed7bd5112b8de6-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8a2f9f25a4431b723bfa48da7e08f3bd-1024x683.jpg)