កាំជ្រួច មិនថាតូច ឬ ធំ យើងគ្រប់ៗគ្នាបានដឹងហើយថា វាគឺជាគ្រឿងផ្ទុះមួយដែលអាចបង្កគ្រោះថ្នាក់ដ៏ធំធេងមួយប៉ព្រិចភ្នែក ប្រសិនអ្នកប្រើពុំមានការប្រុងប្រយ័ត្ន និង គ្មានបច្ចេកទេសប្រើប្រាស់វាឲ្យបានត្រឹមត្រូវនោះ ។
ប៉ុន្តែ សម្រាប់បុរសម្នាក់នេះវិញ ពុំជាបញ្ហាអ្វីឡើយ និងសូម្បីត្រូវបានគេផ្តល់រហ្សនាមថា «បុរសកាំជ្រួច» គួរឲ្យមោទនៈភាពទៀតផង បន្ទាប់ពីវីដេអូមួយបង្ហោះឡើងបណ្តាញសង្គម បង្ហាញឲ្យឃើញគាត់បានដុតកាំជ្រួច ដោយពុំប្រើបច្ចេកទេសដុតគួរឲ្យកត់សម្គាល់ណាមួយ ក្រៅតែពីយកដៃរបស់គាត់កាន់ពួកវា មកដុតនឹងកន្ទុយបារីជាប់នឹងមាត់ បង្ហោះឡើងលើអាកាសស្ទុយៗយ៉ាងឡូយ ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណែតមួយចំនួន ពុំបានសម្តែងនូវការគាំទ្រចំពោះសកម្មភាពដ៏អស្ចារ្យរបស់បុរសនេះទេ ដោយពុំពួកគេបានប្រឡូយនូវពាក្យប្រមាថថា៖ «ចង់អច្ឆរិយៈជាមួយកាំជ្រួច គង់មានថ្ងៃណាមួយ ភ្លាត់ស្នៀត ឆេះ…. មុខខ្លួនឯងមិនខានទេ!!» ៕