Thursday, March 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រកឡែម! ដឹកដល់ថ្នាក់ហ្នឹងហើយ តែប៉ូលិសមើលពុំឃើញទេ អត់ខ្វល់បង្កគ្រោះថ្នាក់សោះឡើយ

នេះពិតជារឿងមួយដ៏ភ្ញាក់ផ្អើល ខណៈដែលបានឃើញរូបភាពវីដេអូបង្ហាញរថយន្តតូច១គ្រឿង ព្រោះតែចង់ចំណេញមិនគិតពីគ្រោះថ្នាក់ បានដឹកទំនិញលោភលន់ដ៏ហួសប្រមាណ ស្ទើរកប់អាកាស ដោយគ្មានខ្វល់ពីហានិភ័យអាចនឹងកើតឡើង បង្កគ្រោះថ្នាក់ដល់អ្នកដទៃសោះឡើយ។

វីដេអូនៃសកម្មភាពនេះផងដែរ ត្រូវបានប្រជាពលរដ្ឋថតបង្ហោះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានប្រាប់ដឹងថា បានកើតឡើងនៅចំណុចព្រំដែនប្រទេសថៃ ដោយឈ្មួញដឹកឥវ៉ាន់ចូលមកប្រទេសកម្ពុជា តាមរយៈច្រកឡែម។ ហើយជាមួយគ្នានោះផងដែរ ពួកគាត់ក៏សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចក្រែងថា ខណៈកំពុងដឹកៗ ស្រាប់ដាច់ខ្សែដោយចៃដន្យ ឬ ក៏ត្រូវទំនាញទម្ងន់ទំនិញដ៏សំពីងសំពោង ទាញធ្វើឲ្យរថយន្តផ្អៀងក្រឡាប់ ទៅលើអ្នកដំណើរ ដែលកំពុងធ្វើដំណើរស្របជាមួយ សួរថាតើនឹងមានរឿងអ្វីកើតឡើង!?

ទាក់ទងនឹងករណីនេះ ពលរដ្ឋក៏ចង់សួរថា ហេតុអ្វីបានជាសមត្ថកិច្ចនៅតាមច្រកព្រំដែនឡែម បណ្តែតបណ្តោយឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងខុសស្តង់ដាបច្ចេកទេសដ៏បង្កគ្រោះថ្នាក់បែបនេះ!? ហើយម្យ៉ាងទៀត ក៏ឆ្ងល់ ហេតុអ្វីប៉ូលីសចរាចរតាមគោលដៅចរាចរណ៍ មើលមិនឃើញសោះអ៊ីចឹង ឬមួយក៏រថយន្តដឹកសំពីងសំពោងទាំងនោះ ចេះបំបាំងកាយ ឬយ៉ាងណា?។

យ៉ាងណាមិញ ទាក់ទងនឹងករណីរថយន្តដឹកសំពីងសំពោង អាចធ្វើដំណើរយ៉ាងរលូនដ៏មហាអស្ចារ្យនេះផងដែរ ពលរដ្ឋម្នាក់ ក៏បានលើកឡើងចំៗថា៖ ដឹកដល់ថ្នាក់ហ្នឹង ប៉ូលីសមើលមិនឃើញទេ តែបើយើងរកស៊ីដឹកលើសទ្រង់ឡានបន្តិចបន្តួច ផាករបូតខោ ជឿហើយស្រុកខ្មែរ!។ រីឯពលរដ្ឋដទៃទៀត ក៏បានដាក់ផងដែរថា កុំទៅឆ្ងល់ មកពីមានមន្រ្តីពុករលួយច្រើន ទើបករណីរបៀបនេះអាចកើតឡើងបាន….៕