Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​បន្ថែម​អំពី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​៥​គ្រឿង បុក​បន្ត​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា នៅ​ក្រុងព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានបង្ហាញ​របាយកាណ៍​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​វិថី​ផែ ចំណុច​ផ្លូវបំបែក​P៤ កែង​រ៉ា​រថភ្លើង ស្ថិតក្នុង​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ កើតឡើង​ដោយ រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក MitSuBishi ពណ៌​លឿង ពាក់​ស្លាក​លេខ 3C-2915 (​កម្មសិទ្ធិ​ក្រុមហ៊ុន Bright) បើកបរ​ដោយ​ឈ្មោះ សេក សាវុធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ បើកបរ មាន​ទីលំនៅ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ហ៊​ង លីដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ព្រូឡាន មកដល់​ចំណុច​កើតហេតុ​បាន​បុក​បន្ត​គ្នា​ជាមួយ​៖

១- រថយន្ត​ម៉ាក AlPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-6886 បើកបរ​ដោយ​ឈ្មោះ គង់ គីម​ហ៊ុយ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា ។​

២- រថយន្ត​ម៉ាក ToYoTa Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-7631 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ YANG FAGUI ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ (​ជនជាតិ​ចិន​) កាន់​លិខិតឆ្លងដែន​លេខ​5.0267606 ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​(​ចត​ស្ងៀម​នៅមុខ​ផ្ទះ​)​។​

៣- រថយន្ត​ម៉ាក Hyundai ព​ណស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-3534 បើកបរ​ដោយ​ឈ្មោះ ស៊យ សុឃឿន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ (​ចត​ស្ងៀម​ដាក់​ទំនិញ​មុខផ្ទះ​) មាន​អ្នករួមដំណើរ ម្នាក់​ឈ្មោះ Liang Cheng Kang ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​ជនជាតិ​ចិន​) កាន់​លិខិតឆ្លងដែន​លេខ​E07959781 ស្នាក់នៅ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

៤- រថយន្ត​ដឹក​ស្រា​បៀរ​ម៉ាក Hyundai ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-9503 បើកបរ​ដោយ​ឈ្មោះ យាន សុង​ហេង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ បើកបរ ទីលំនៅ ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ​(​ទិសដៅ​ស្របគ្នា​)​។​

៥- ម៉ូតូ​ម៉ាក Honda C-125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-4069 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ម៉េង សុង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ នគរបាល​ចរាចរណ៍ (​កំពុង​ឈរ​យាម​នៅ​ប៉ុស្តិ៍​P៤ )​។​

របាយការណ៍​ដដែល បញ្ជាក់​ដា គ្រោះថ្នាក់​ខាងលើនេះ បណ្តាល​ឲ្យ មនុស្ស​ម្នាក់​ស្លាប់ គឺ​ឈ្មោះ Liang Cheng Kang ជនជាតិ​ចិន និង រងរបួស​ធ្ងន់ ២​នាក់ គឺ​ឈ្មោះ ម៉េង សុង មន្ត្រី​នគរបាល​ចរាច​រណ៍ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ និង​ឈ្មោះ សេក សាវុធ សម្រាក​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។ ក្រៅពីនេះ ក៏មាន​អ្នករងរបួស​ស្រាល​មួយចំនួនទៀត​។​

សមត្ថកិច្ច​បន្តថា ចំពោះ​វត្ថុតាង រថយន្ត និង​ម៉ូតូ​ខាងលើ នគរបាល​ចរាចរណ៍ បាន​ចាត់ចែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរ​បាល​​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ខាងមុខ​ទៀត​៕ ដោយ​៖ ដែន សីមា​

 

spot_img
×