ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានសាកពិសោធន៍ទទួលបានជោគជ័យនូវបរិក្ខាររំញោចសរសៃប្រសាទទាក់ទងចលនា-សរសៃប្រសាទលេខ ១០ (nerve impedance) សម្រាប់ប្រើប្រាស់ក្នុងករណីឱសថព្យាបាលរោគចិត្ត លែងមានប្រសិទ្ធភាព ហើយក៏ត្រូវបានអនុញ្ញាតឲ្យប្រើសម្រាប់ព្យាបាលជំងឺ “ឆ្កួតជ្រូក” (epileplic) ។
តាម NBC News នោះ បរិក្ខារនេះជាសមិទ្ធិផលរបស់អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Washington (អាមេរិក) ហើយតាមរយៈការដាក់ភ្ញោចសរសៃប្រសាទទី ១០ ដែលជះឥទ្ធិពលលើចលនាស្ទើរគ្រប់ផ្នែក បេះដូង សួត ការរំលាយអាហារ ផ្លូវម៉ូត្រ ប្រដាប់ភេទ) នោះវាអាចជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នកជំងឺសោកសៅផ្លូវចិត្ត (រោគចិត្ត) ទាំងចំពោះអ្នកកំពុងស្ថិតក្នុងលក្ខណៈធ្ងន់ធ្ងរបំផុត ។
បរិក្ខារក្លូនភ្ជាប់នឹងសរសៃប្រសាទទី ១០ ។
បរិក្ខារនេះមានប្រសិទ្ធភាពសកម្មអូសបន្លាយបាន ៥ឆ្នាំ ។ តាមមនុស្សចូលរួមសាកល្បង ៦០០នាក់ នោះលទ្ធផលបង្ហាញលើទស្សនាវដ្តី The Journal of Clinical Psychiatry ឲ្យឃើញថា ស្ថានភាពសុខភាពជារួមគឺប្រសើរឡើង ចំណង់ផ្លូវភេទកើនឡើង កាត់បន្ថយអាការៈសោកសៅបាន ៣៤% ។
បរិក្ខារនៅបានអនុញ្ញាតឲ្យប្រើសម្រាប់ព្យាបាលរោគឆ្កួតជ្រូក (ប្រកាច់) ព្រោះតាមរយៈការស្កែនខួរក្បាលបង្ហាញឲ្យឃើញប្រតិកម្មរំញោចលើប្រអប់ខួរ ខួរក្បាលរបស់អ្នកកើតជំងឺនេះ ៕ ចន្ទ្រា