Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីក្មេងតូចម្តាយបង្កើតធ្វើបាប នគរបាលខេត្តព្រៃវែងបានរកឃើញ និងកំពុងរកដំណោះស្រាយ

ខេត្តព្រៃវែង ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនៅយប់ថ្ងៃ៨កុម្ភៈ២០២៥នេះបានឲ្យដឹងថា ករណីក្មេងតូចម្តាយបង្កើតធ្វើបាប នគរបាលបានរកឃើញ និងកំពុងរកដំណោះស្រាយ ។

បច្ចុប្បន្នក្មេងតូចនោះមានសុវត្ថិភាព នឹងពិនិត្យគ្រប់ជ្រុងជ្រោយ ទាំងផ្លូវច្បាប់ និងមេត្តាធម៌រកដំណោះស្រាយដោយក្តីស្មោះត្រង់ ដូចនេះស្នើសុំបងប្អូនឈប់ចែករំលែកវីដេអូម្តាយធ្វើបាបក្មេងដោយក្តីអនុគ្រោះ សូមជឿជាក់លើនគរបាលព្រៃវែង ។
សូមបញ្ជាក់ថា: ករណីនេះ កើតឡើងស្ថិតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
ស្រ្តីជាម្តាយបានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ការដែលខ្លួនធ្វើបាបកូនយ៉ាងដូច្នេះ ដោយសារតែខឹងប្តីពេក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×