តាមរយៈកាមេរ៉ាសុវត្ថិភាពនៅហាងលក់ទូរទស្សន៍មួយនៅអាមេរិក បង្ហាញឲ្យឃើញនូវទិដ្ឋភាពគួរឲ្យតក់ស្លុត ខណៈពេលដែលបារីអេឡិចត្រូនិចបានផ្ទុះ ក្នុងហោប៉ៅរបស់អតិថិជនម្នាក់ ។
ជនរងគ្រោះរូបនេះឈ្មោះ Mohamad Abdihdy អាយុ ២៤ឆ្នាំ កំពុងឈរមើលទំនិញ ក្នុងហាងមួយនៅទីក្រុង Anaheim រដ្ឋ Colifornia អាមេរិក ស្រាប់តែបារីអេឡិចត្រូនិច ក្នុងហោប៉ៅរបស់គាត់ផ្ទុះ ហើយឆាបឆេះតែម្តង ។
Abdibihdy ប្រាប់ NBC ថា លោកទទួលអារម្មណ៍ មានការប៉ះទង្គិចក្នុងហោប៉ៅខណៈពេលលោករត់សំដៅទៅបន្ទប់ទឹក ដើម្បីពន្លត់ ។ វាបានធ្វើឲ្យខោរបស់លោករយះ ។
ម្ចាស់ហាងក៏បានរត់យកប្រដាប់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើងពេលឮសូរអតិថិជនស្រែក ។ Guxman ដែលជាម្ចាស់ហាងនោះ ពោលថា ៖ ទទួលអារម្មណ៍មានក្លិនសាច់ឆេះ ។ ជើងរបស់ជនរងគ្រោះរលាកពីលើដល់ក្រោម ។ ប្រដាប់ភេទរបស់គាត់ក៏រងឥទ្ធិពលដែរ ៕ លីសា
ប្រិយមិត្តទស្សនាវីដេអូ ហើយជួយប្រាប់អ្នកនិយមបារីអេឡិចនិចផង !