Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យឆាបឆេះរថយន្តដឹកទំនិញនៃក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ដែលបានដឹកទំនិញពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា វេលាម៉ោង០២:២០នាទីយប់​ ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ មានករណីអគ្គីភ័យឆាបឆេះរថយន្តដឹកទំនិញនៃក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ត្រង់ចន្លោៈគីឡូម៉ែត្រលេខ: ១១៨-១១៩​ ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រៈសីហនុ​។

អ្នកបើកបររថយន្តមានឈ្មោះ ចាន់ ថូ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ បឹងជើង ឃុំ មៀន ស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ។
តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើនេះបណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងធ្វើដំណើរបង្ករជាអគ្គិភ័យតែម្ដង។

បន្ទាប់ពីទទួលបានព៍ត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង និងសម្រួលចរាចរណ៍បញ្ជៀសការកកស្ទះលើដងផ្លូវ ការពារកន្លែងកើតហេតុ ហេតុការណ៍នេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ចំពោះសម្ភារៈក្នុងរថយន្តឆេះខូចខាតអស់ទាំងស្រុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី