Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ប្រឈម​នឹង​បញ្ហា​មួយចំនួន ត្រូវ​នឹងនរ​ដោះស្រាយ ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ពុំ​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ ត្រូវ​កែប្រែ​ទំនាក់ទំនង​នោះ​ទ្រព្យ​សំណាង​ទើប​រត់​រក​អ្នក ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​ធ្វើការ​ហួស​កម្លាំ ប្រយ័ត្ន​ប៉ះពាល់​សុខភាព ។ លុយកាក់ ល្អប្រសើរ ត្រូវបាន​ចាស់ទុំ​ក្នុង​គ្រួសារ​ឧបត្ថម្ភ​ជ្រោមជ្រែង ។ មនោសញ្ចេតនា សប្បាយចិត្ត មាន​ភាពកក់ក្តៅ ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការងារ ត្រូវ​តាំងស្មារតី​ឡើងវិញ ។ លុយកាក់ មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​កុំ​ឲ្យ​ប៉ះពាល់​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់ លោភលន់​ហួស​ក្នុង​ការងារ ចូ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ គួរ​ស្វែងយល់ឲ្យ​ល្អិតល្អន់​មុន​ពេល​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា​ទើប​ស្នេហា​គង់វង្ស​យូរអង្វែង ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់​ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ​សមស្រប ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មិនបាន​ល្អ​កើត​កំហុសឆ្គង​ច្រើន និង​ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង​ពេល​និយាយស្តី ។ លុយកាក់ មិន​ត្រូវ​យកចិត្តទុកដាក់​ច្រើនពេក​ទៅ​ក្នុង​រឿង​អ្នកដទៃ ដើម្បី​បញ្ចៀស​រំខាន​ចិត្ត​អំពី​ប្រាក់​កាស ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​អាក្រក់ ងាយ​កើត​មាន​ការយល់ច្រឡំ​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​គ្រប់គ្នា​នៅ​ជុំវិញ​ជួយ​យក​អាសា ។ លុយកាក់ មិន​នឹងនរ ត្រូវ​បញ្ចៀស​រឿង​ខ្ចីបុល​អ្នកដទៃ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ទើប​ត្រូវបាន​ថ្នាក់លើ​ទទួលស្គាល់ និង​វាយតម្លៃ​ល្អ ។ លុយកាក់ ទៅ​ឆ្ងាយ​ទើប​មាន​ឱកាស​បាន​លាភ រក​ចំណូល​ធំ ។ មនោសញ្ចេតនា ផ្លូវ​ចិត្ត​មិន​រីករាយ ឥទ្ធិពល​មិនល្អ​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ស្ថិរភាព មិន​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ពេល​ទិញ​របស់​បញ្ចៀស​ការចំណាយ​មិនចាំបាច់ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា​មនោសញ្ចេតនា​សព្វថ្ងៃឲ្យ​ស្ថិតស្ថិរ ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​លោភលន់​ការងារ​ជ្រុល គួរ​សម្រាក​ថែរក្សា​សុខភាព ។ លុយកាក់ ទោះបី​ជួប​សំណាងល្អ តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​ងាយស្រួល ត្រូវ​ក្លាហាន ប្រឈមមុខ​នឹង​ការលំបាក មិន​ត្រូវ​គេចវេស ។ លុយកាក់ គួរ​សួរ​យោបល់​អ្នក​មាន​បទពិសោធន៍​ក្នុង​វិស័យ​វិនិយោគ​មុន​សម្រេចចិត្ត​បោះទុន​រកស៊ី ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​មនុស្ស​ជា​ទីស្រឡាញ់ ៕

spot_img
×