អ្នកងប់ងល់នឹងរឿងរ៉ាវទាក់ទងនឹងមនុស្សភពដទៃម្នាក់ ជឿជាក់ថា លោកបានរកឃើញភស្តុតាងថា មានសាកសពចម្លែកលើភពព្រះអង្គារ ប៉ុន្តែអង្គការ NASA ដែលដឹងច្បាស់រឿងនេះ បានព្យាយាមលាក់បាំង ។
Steve Martin អាយុ ៥៦ ឆ្នាំ រស់នៅ Kenf ប្រទេសអង់គ្លេស បានសើរើពង្រីកពិនិត្យយ៉ាងម៉ត់ចត់ នូវរូបភាពថតនៅភពព្រះអង្គារ ដោយយន្តស្វ័យប្រវត្តិរបស់អង្គការ NASA Mars Rover ។ បំណងធំរបស់លោកគឺស្វែងរកសញ្ញានៃសភាវៈធ្លាប់មាន “ជីវិត” ហើយដែ NASA ខ្លួនឯងក៏ធ្លាប់អះអាងថា មុននេះនៅភពព្រះអង្គារ សភាវៈមានជីវិតអាចរស់នៅបាន ។
…ហើយលោកបានរកឃើញ “វត្ថុអាថ៌កំបាំង -សាកសពរបស់មនុស្សភពដទៃ” ។ នៅលើផ្ទៃភពព្រះអង្គារ និងថែមទាំងមានក្បាល និងជើងដៃគ្រប់គ្រាន់ ។
Steve ពោល ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន! ។ ពួកគេមើលទៅស្លេកស្លាំង ។ ពួកគេជាមនុស្សមានសម្បុរសខ្លាំង ហើយភ្នែកធំៗ ។ Steve បញ្ជាក់ថា ខ្លួនពុំបានកែសម្រួលអ្វីពីរូបភាពដើមទេ ។
លោកប្រាប់ថា ពុំមែនអ្នកណាៗក៏យល់ដូចគាត់ដែរទេ ។ ប៉ុន្តែ Stever ជឿថា រឿងបែបនេះនឹងកើតមានបាន ព្រោះអំណះអំណាងថា ភពព្រះអង្គារធ្លាប់មាន… សភាវៈរស់មានជីវិតស្នាក់នៅបាន ។
… ប៉ុន្តែអង្គការ NASA បានដឹង តែព្យាយាមលាក់បាំងវា ៕ ចន្ទ្រា