Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់កម្រិតជីវភាពភាពក្រីក្ររបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពឆ្ពោះទៅកាន់ការលើកកម្ពស់កម្រិតជីវភាពនិងការកាត់បន្ថយជាបណ្តើរៗ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បន្តថា ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកជាអាទិភាពនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី១ នៅក្នុងដំណាក់កាលទី៣ និងទី៤។ ការបង្កើនភាពឆ្លើយតបឲ្យកាន់តែពេញលេញនៃការអប់រំផ្សាភ្ជាប់ទៅនឹងទីផ្សារការងារនិងការរស់នៅតាមរយៈទស្សនាទានយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត រៀបចំកម្មវិធីបង្កើតគំនិតសហគ្រិនភាព និងភាសាបរទេស ពង្រឹងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយបង្កើតឲ្យមានមជ្ឈមណ្ឌលអប់រំនិងវិទ្យាសាស្ត្រ បន្តជំរុញកម្មវិធីបំណិនជីវិត ពិសេសកម្មវិធីយុវជននិងភាពជាអ្នកដឹកនាំ សីលធម៌និងជីវិតក្នុងការរស់នៅ ការចូលរួមការងារសង្គមនិងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បន្ថែមថា ការងារបណ្តុះបណ្តាលគឺជាការវិនិយោគមួយដែលប្រើប្រាស់ថវិកានិងពេលវេលាដ៏ច្រើននិងមានតែការវនិយោគទុនលើចំណោះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត ហើយវាក៏ជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដីធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយដែលបាននឹងកំពុងឈានឆ្ពោះទៅរកសកលភាវូបនីយកម្មនិងសេដ្ឋកិច្ច-សង្គមឌីជីថល។ ការងារបណ្តុះបណ្តាលជាការវិនិយោគ ដើម្បីប្រសិទ្ធភាពការងារបច្ចុប្បន្ន និងការត្រៀមបម្រុងសម្រាប់អនាគត ដែលត្រូវឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញាមួយ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕