Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមសហគ្រិនវីម៉ូនៅកម្ពុជា ជំរុញឲ្យម្ចាស់អាជីវកម្មទាំងតូច និងមធ្យមទាំងអស់ ត្រូវតែដើរឲ្យទាន់នូវសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន

ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានជំរុញឲ្យម្ចាស់អាជីវកម្មទាំងតូច និងមធ្យមទាំងអស់ ត្រូវតែដើរឲ្យទាន់នូវសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើយ៉ាងណាក៏សាងប្រេនឌីងឲ្យខ្លួនឯង ដើម្បីឲ្យអតិថិជនកាន់តែស្គាល់ពីសេវាកម្មរបស់យើង។

ការជំរុញបែបនេះរបស់ឯកឧត្តម សួន ម៉ិ សមាគមសហគ្រិនវីម៉ូនៅកម្ពុជា ក្នុងជំនួបសហគ្រិនផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសតូចនិងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ សហគ្រិនកសាងប្រេនឌីង ក្នុងសម័យឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា២០២៥។

ឯកឧត្តម សួន ម៉ិ បានបន្តថា នៅឆ្នាំ២០២៥ នេះ សមាគមមានផែនការនិងចក្ខុវិស័យចំនួន ៣ នៅក្នុងនោះទី១-គឺធ្វើយ៉ាងណាប្រមូលសហគ្រិនឲ្យបានច្រើនជាងមុនឈានដល់ទៅរាប់ពាន់នាក់ ឬម៉ឺននាក់, ទី២-ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្មើគ្នា ទាំងការទំនាក់ទំនងទាំងការរៀនសូត្រ ទាំងការជំនួបជាមួយដៃគូ investor ផ្សេងៗ និងទទួលបានឱកាសក្នុងការវិនិយោគ និងទី៣-យើងកំពុងតែបង្កើត platform មួយបាននឹងកំពុងជំរុញវីម៉ូទៅកាន់ពិភពលោក ដើម្បីឲ្យអន្តរជាតិមើលឃើញថា សហគ្រិនក្នុងស្រុករបស់យើងទទួលបានចំណេះដឹង និងជំនាញ ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបច្ចុប្បន្ននេះកំពុងតែសិក្សាបង្កើត app សម្រាប់វីម៉ូផងដែរ។

ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវា កម្មពន្ធដារកម្ពុជា CTAFA បានលើកឡើងថា ការកសាងប្រេនឌីងឲ្យខ្លួនឯងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះប្រេនឌីងជាវិធីនៃការបង្កើតនិងគ្រប់គ្រងអត្តសញ្ញាណ និងភាពពិសេស, ប្លែក (Unique) របស់អាជីវកម្ម ដើម្បីឲ្យអតិថិជនបានស្គាល់ច្បាស់ពីមួយទៅមួយ និងជឿទុកចិត្តលើម៉ាកយីហោរបស់យើង។

ឯកឧត្តម អ៊ុំ សារ៉ាវុធ បានបញ្ជាក់បន្ថែមទៀតថា ប្រភេទនៃការធ្វើប្រេនឌីង ដែលសំខាន់និងសមស្របទៅនឹងបរិបទប្រទេសយើង គឺមាន ៤ ក្នុងចំណោម ៩, ទី១. personal branding ឥឡូវនេះ personal branding វាទូលំទូលាយនៅតាម social media ហើយវាងាយស្រួល ហើយវាចំណាយតិច, ទី២. corporate branding, ទី៣ services branding និងទី៤ ដែលពេញនិយមខ្លាំងជាងគេគឺ digital branding៕