Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន

សាធារណរដ្ឋហ្វីលីពីន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន រសៀលថ្ងៃចន្ទ ទី១០ កុម្ភៈ ២០២៥។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន ។

រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន ហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាផ្តល់អាទិភាព​ក្នុងការអនុវត្តជំនាញ គួបផ្សំនឹងតម្រូវការអប់រំ ប្រកបដោយគុណភាព ដែលបង្កើតជាកាលានុភាពដ៏សំខាន់សម្រាប់លើស្ថាប័នអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យាអប់រំរបស់ហ្វីលីពីន»។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមើលឃើញពីសក្តានុពលដ៏រឹងមាំរបស់ហ្វីលីពីន លើការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលអប់រំ ភាសាអង់គ្លេស ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងវិស័យសុខាភិបាលជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ហ្វីលីពីនក៏ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ដោយផ្តោតសំខាន់ទៅលើវិស័យបច្ចេកវិទ្យា (IT) កសិកម្ម ហិរញ្ញវត្ថុ ព្រមទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងហ្វីលីពីន លើការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាការពង្រឹងបន្ថែមទៀតនូវសក្តានុពលជំនាញវិជ្ជាជីវៈផងដែរ។

តាមរយៈសន្ទរកថា សម្ដេចនាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ប្រាប់ដល់វិនិយោគិនហ្វីលីពីនថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិនហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូបក្នុងការសិក្សាឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី