Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម និងក្រសួងកសិកម្ម ជំរុញការការពារពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដោយពិភាក្សាការធ្វើវិសោធនកម្មច្បាប់

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីពង្រឹងប្រព័ន្ធការពារពូជថ្មីនៃដំណាំឱ្យមានប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ និងអនុសញ្ញា UPOV ។”

ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំរបស់កម្ពុជាកំណត់ការគ្រប់គ្រង និងការត្រួតពិនិត្យលើការបង្កាត់ ការបញ្ចេញឱ្យប្រើ ការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំ ព្រមទាំងការការពារពូជថ្មីនៃដំណាំក្នុងព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលខុសត្រូវលើការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការគ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “វិស័យកម្មសិទ្ធិបញ្ញាជាផ្នែដ៏សំខាន់មួយសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជី​ការពារ​សិទិ្ធ​អ្នក​បង្កាត់​ពូជដំណាំ ដើម្បីធ្វើអាជីវកម្មលើទីផ្សារក្នុងប្រទេស និងពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម​កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។”

សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកជំនាញជាតិ និងអន្តរជាតិមកពីក្រសួងទាំងពីររបស់កម្ពុជា ព្រមទាំងតំណាង​អង្គការ UPOV ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងសមាគមជប៉ុន JATAFF ដើម្បីពិភាក្សាអំពីឧត្តមានុវត្តន៍ជាអន្តរជាតិ, ដំណើរការនៃការធ្វើវិសោធនកម្មច្បាប់នេះឱ្យស្របតាមអនុសញ្ញា UPOV, និងស្វែងយល់ពីអត្ថប្រយោជន៍សម្រាប់កម្ពុជាក្នុងការចូលជាសមាជិកអង្គការ​ UPOV ។ រក្សាសិទ្ធដោយ៖សុទ្ធលី