Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ឡានក្រុង១គ្រឿង «ហោះ» ជាប់គាំងនឹងខ្សែភ្លើង រីឯមូលហេតុនឹកស្មានមិនដល់

ឡានក្រុងមួយគ្រឿង បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសថៃជាច្រើន មានការភ្ញាក់ផ្អើល និងក៏ដូចងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពត្រូវបានគេចែករំលែក បង្ហាញឡានក្រុងនោះ ហាក់បីដូចបើកហោះ ខណៈកង់ខាងមុខសំកាំងហោះធ្លោដ៏ចម្លែក ដោយមិនដឹងជាមានមូលហេតុអ្វីនោះទេ។

តែបើតាមប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា រថយន្តក្រុងផ្លូវលេខ ១៦៧ បានបាត់បង់ការគ្រប់គ្រង ដោយសាររអិលប្រេងលើថ្នល់ ហើយបានឡើងលើខ្សែកាបលើដី ដែលទប់បង្គោលភ្លើងតង់ស្យុងខ្ពស់ ត្រង់ចំណុចប្រសព្វ ឆ្ពោះទៅកាន់ផ្លូវ Phra Chao Taksin និងបានជាប់គាំង មិនអាចធ្លាក់ចុះមកវិញបាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១ និង ៤៥នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាក់ស្តែង នៅកន្លែងកើតហេតុ រថយន្តក្រុងម៉ាស៊ីនត្រជាក់ផ្លូវលេខ១៦៧ ពណ៌ទឹកក្រូច ត្រូវបានគេប្រទះឃើញ កង់ទាំង៤គ្រាប់របស់វា ត្រូវបានហើបពីដី ដោយ [កញ្ចក់ចំហៀងខាងឆ្វេង] ជាប់នឹងខ្សែកាបដែល ទប់បង្គោលភ្លើងតង់ស្យុងខ្ពស់ដ៏ធំមួយ ហើយជាប់គាំងនៅទីនោះ មិនអាចរើចេញបាន។ សំណាងល្អមិនមានអ្នករងរបួស ឬស្លាប់ទេ ហើយចរាចរណ៍ក៏មិនប៉ះពាល់ដែរ ព្រោះពាក់កណ្តាលយប់ មិនសូវមានអ្នកប្រើប្រាស់ផ្លូវ។

អ្នកស្រី អាភី នីយ៉ា អាយុ ៣៤ ឆ្នាំ ជាអ្នកបើកបររថយន្តក្រុង បានបង្ហើបថា នាងបានបើករថយន្តចុះពីលើស្ពានអាកាស ហើយនឹងបត់ចូលផ្លូវ ចោម ថង។ តែទោះជាយ៉ាងណា ដោយសារមានប្រេងនៅលើដីនៅចំណុចនោះ ជាហេតុធ្វើឲ្យកង់រអិល បណ្តាលឲ្យរថយន្តបាត់បង់ការគ្រប់គ្រង ហើយឡើងទៅលើខ្សែកាបនៅជាប់នឹងដីតែម្តង។ នៅខណៈពេលកើតហេតុនោះ មានអ្នកដំណើរជិះលើរថយន្តតែ៣នាក់ ប៉ុណ្ណោះ ព្រោះនេះជារថយន្តក្រុងចុងក្រោយគេ មុនចូលចំណត។ ហើយអ្នកដំណើរទាំងអស់ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។

មន្ត្រី​អាជ្ញាធរ​​ក្រុង ​បានយកឡានស្ទួច មកស្ទួច​រថយន្តក្រុងនេះចេញពីខ្សែកាប ក្រោយ​ពីបាន​ពិនិត្យ​បង្គោល​ភ្លើង ​មិន​ឃើញ​មាន​ការ​ខូច​ខាត៕