Friday, March 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ផ្លឹស

ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្ទះសំណាក់ស្លឹកមាស ផ្លូវលេខ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពាក់ព័ន្ធករណីឆក់យកទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវលេខ១២៣ ភូមិ៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖១-ឈ្មោះ ផេង សុក្រវិរៈ ភេទ ប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ ទី សត្រារដ្ឋា ហៅ តួ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-ឈ្មោះ ពេជ្រ ម៉ានី ហៅ សាយ ភេទប្រុស ជនជាតិ ខ្មែរ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃម៉ាកអាយហ្វូន១៥ផ្លឹស ពណ៌ខ្មៅ របស់ជនរងគ្រោះ, សម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួន, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ ១KK-៣២០៣, ម៉ូតូម៉ាកហុងដាធូដេ ពណ៌ស មិនចាំសេរី ពាក់ផ្លាកលេខ ភ្នំពេញ១DB-៥០៨៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនិតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី