គេហទំព័រ SinChew កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានលាតត្រដាងថា ស្ត្រីម្នាក់នៅក្នុងខេត្ត Anhui ប្រទេសចិន បានធ្វើពិធីភ្ជាប់ពាក្យរបស់កូនប្រុស និងកូនប្រសារបស់នាង។ តែយ៉ាងណា ក្រោយពីរូបថតប៉ុន្មានសន្លឹក ត្រូវបានបញ្ចេញនៅលើអ៊ីនធើរណែត បានក្លាយជាប្រធានបទវែកញែកក្ដៅគគុក។ នោះក៏ព្រោះតែម្ដាយក្មេករូបនោះដែលមានអាយុ ៣៨ ឆ្នាំ ប៉ុន្តែនៅតែក្មេងនិងស្រស់ស្អាត ហើយនៅពេលឈរក្បែរកូនប្រសាស្រីដ៏ញញឹមស្រស់ បានធ្វើឲ្យមហាជនជាច្រើននាំគ្នានិយាយថា អ្នកទាំងពីរជាបងប្អូនបង្កើត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងពិធីភ្ជាប់ពាក្យនេះ ម្តាយក្មេកដ៏ស្រស់ស្អាត និងសុភាពរមទម្យរូបនេះ ត្រូវបានគេទម្លាយព័ត៌មានខាងក្នុងខ្លះៗ ដ៏មិននឹកស្មានដល់ថា នាងមិនត្រឹមតែជាម្តាយរបស់កូនប្រុសរបស់នាងប៉ុណ្ណោះទេ គឺថែមទាំងជាអ្នកផ្គូរផ្គងឲ្យកូនប្រុសផងដែរ ដោយកូនប្រសាស្រីរបស់នាង គឺជាមិត្តរួមការងាររបស់នាងនៅក្នុងហាង ដូច្នេះនាងផ្ទាល់បានជួយកូនប្រុសរបស់នាង រកបានប្រពន្ធដ៏ស្រស់ស្អាត។
លើសពីនេះ អាយុរបស់ម្តាយក្មេកម្នាក់នេះ ក៏បានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាងក្តៅគគុក។ មហាជនខ្លះសរសើរនាងថា «ពិតជាអស្ចារ្យណាស់ដែលម្ដាយក្មេក និងកូនប្រសា ប្រៀបបីដូចជាបងប្អូនស្រីបង្កើតអីចឹង», «មានម្ដាយក្មេកជាមិត្ត តើអាចហៅថាសំណាងបានទេ?», «អូហ៍! ម្តាយក្មេក និងកូនប្រសា មើលទៅហាក់បីដូចជាអាយុស្របាលគ្នា!»។
ទន្ទឹមនឹងនោះ ក៏មានអ្នកឆ្ងល់ថា ម្តាយក្មេកអាយុ ៣៨ ឆ្នាំ មានកូនប្រុសគ្រប់អាយុរៀបការ តើនាងអាយុប៉ុន្មាននៅពេលនាងមានកូន?។ តែទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមម្នាក់ បាននិយាយជាការពិតថា «អ្នកខ្លះមានអាយុ ៣៨ ឆ្នាំ ទៅហើយ តែទើបរៀបការ ប៉ុន្តែមានកូនប្រសារួចហើយ វាមិនចម្លែកទេ?»។ រីឯអ្នកលេងអ៊ីនធឺណិតម្នាក់ទៀត បាននិយាយទាំងអស់សំណើចថា «ខ្ញុំអាយុ ៤០ ឆ្នាំ ហើយ តែកូនខ្ញុំទើបរៀននៅថ្នាក់បឋមសិក្សាប៉ុណ្ណោះ ហាសហា!»៕





