គ្រួសារដ៏ចម្លែកមួយ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងជាពិសេសសម្តែងក្តីអាណិតអាសូរជាពន់ពេកក្រៃ នៅពេលដែលបានឃើញកូនស្រីៗដ៏អភ័ព្វទាំង៣នាក់ សុទ្ធតែមានដៃខ្លី ដូចទៅនឹងឪពុកតែម្តង។
បើតាមបុរសជាឪពុក បានប្រាប់ឲ្យដឹងថា គាត់មានដៃទាំងពីរពិការបែបនេះ តាំងពីកំណើតមកម្ល៉េះ។ ចំណែកកូនស្រីទាំងបីនាក់ ដែលសុទ្ធតែស្រស់ៗស្អាត ក៏មានដៃពិការដូចរូបគាត់ផងដែរ។
តែអ្វីដែលគួរឲ្យសរសើរខ្លាំងនោះ បើទោះជាមានដៃខ្លីពិការបែបនេះក៏ពិតមែន តែគ្រួសាររបស់គាត់ ពុំបានទៅដើរសុំទានគេនោះទេ ដោយគាត់ជាឪពុក បានឲ្យកូនស្រីតស៊ូដើម្បីរស់ដោយខ្លួនឯង និងសូម្បីអាចឲ្យកូនស្រីទាំងបី បានរៀនសូត្រថ្នាក់ខ្ពស់ៗទៀតផងដែរ។
ជាក់ស្តែង ក្នុងនោះ កូនស្រីច្បងអាយុ ២៧ ឆ្នាំ រៀនបានរហូតសាកលវិទ្យាល័យ ប៉ុន្តែ ដោយសារជីវភាព ក៏សម្រេចបញ្ឈប់ការសិក្សាត្រឹមឆ្នាំទី២។ ចំណែកកូនស្រីទី២អាយុ ២២ ឆ្នាំ រៀនចប់ថ្នាក់ទី១២ និងកូនស្រីទី៣ រៀនត្រឹមថ្នាក់ទី៨ប៉ុណ្ណោះ ក៏ឈប់ ព្រោះតែដើម្បីជួយរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បានសម្តែងនូវក្តីអាណិតយ៉ាងខ្លាំង ជាពិសេសកូនស្រីៗទាំងបីនាក់ ដែលសុទ្ធតែមានរូបស្រស់ៗស្អាត តែមិនគួរណាពួកគេមានជីវិតដ៏អភព្វបែបនេះនោះទេ។ ហើយទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនក៏បានបញ្ចេញមតិលើកឡើងបែបនេះថា «សុំសរសើរ ចេះតែរកស៊ីចិញ្ចឹមកូនបានរៀនចេះដឹងគួសមដែរ ជាធម្មជាតិរបស់មនុស្សជាប្តីប្រពន្ធ មិនស្តីបន្ទោសអីទេ គ្រាន់តែឆ្ងល់ថា ឪពុកពិការបានកូនកើតមកពិការដូចឪទាំងអស់ ម្តេចក៏ខំបង្កើតកូនមកធ្វើច្រើនម្ល៉េះ ម៉េចក៏មិនរកវិធីការពារ ហើយកូនសុទ្ធតែស្រីទៀត តើអោយគ្នារំពឹងអីអនាគត»។
ដោយឡែក ទាក់ទិននឹងករណីកូនកើតមក មានអវៈយវៈ (ដៃ) ដូចទៅនឹងឪពុកនេះ ក៏មានមតិជាច្រើនបានធ្វើការលើកឡើងថា «តាមធម៌ព្រះ នេះហៅថាជាកម្ម ប៉ុន្តែ បើនិយាយពីវិទ្យាសាស្រ្តវិញ គេហៅថាតំណពូជ (ហ្សែន) ពីឪពុក។ ហេតុនេះ បើប្ដីពិកា ហើយមានកូន នោះនឹងប្រាកដណាស់ កូននឹងពិការដូចប្ដីដែរ សំខាន់គេមិនអោយមានកូនទេ,…»៕











