ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ” ថ្ងៃនេះខ្ញុំបាទរីករាយដែលបានជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានពិភាក្សាការងារ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងអនឡាញ និងឆបោកតាមប្រព័ន្ធអនឡាញ”។
ភាគីយើងទាំងពីរ បានឯកភាពរួមគ្នា លើការបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសល្បែងស៊ីសងអនឡាញ និងឆបោកតាមប្រព័ន្ធអនឡាញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











