Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំច.ង្រៃណាស់! ក្មេងស្ទាវបង្ហោះម៉ូតូ ជ្រុលទៅបុ.កឡានគេចតឈប់ស្ងៀមពីក្រោយ លទ្ធផលគឺថា…

ទង្វើបង្ហោះម៉ូតូពីសំណាក់ក្មេងស្ទាវ គឺនៅតែគឃ្លើន ដោយពួកគេនៅតែបន្តធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ដោយមិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃ ឬអាយុជីវិតខ្លួនឯងសោះឡើយ។

ពិតណាស់ បើទោះជារឿយៗ ត្រូវបានសមត្ថកិច្ចចាប់មកអប់រំ តាមរយៈការដាក់ទណ្ឌកម្មឲ្យសែងម៉ូតូ ឬចាប់កោសក់ និងសូម្បីមានករណីបង្ហោះភ្នាត់ស្នៀតបណ្តាលឲ្យបាត់បង់អាយុជីវិតយ៉ាងណាក៏ដោយ ក៏ពួកក្មេងស្ទាវឈាមរាវ នៅតែបន្តធ្វើដដែល ព្រោះតែចង់បង្ហាញឲ្យគេមើលឃើញថាខ្លួនពូកែអស្ចារ្យ និងពិសេសចង់ល្បីនៅលើបណ្តាញសង្គម។

យ៉ាងណាមិញ ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើល និងក៏ដូចសម្តែងការសាទរយ៉ាងខ្លាំង ក្រោយឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូ ភ្លាត់ស្នៀតជ្រុលទៅបុកឡានគេកំពុងចតស្ងៀម បណ្តាលឲ្យដេកស្តូកស្តឹងទាំងពីរ។ ផ្ទុយពីការអាណិត មហាជនជាច្រើនបានដាក់ឲ្យបែបៗនេះថា «ពួកអាចង្រៃនាំទុក្ខដល់គេឯង ស៊យដល់ឡានគេចតស្ងៀមទៀត, សមមុខពួកវាហើយ អីចឹងអី ងាប់ចុះ ពួកអាមមៀចមិនស្គាល់ភ្លើង, នាំចង្រៃដល់ម្ចាស់រថយន្តគេទៀត មិនដឹងថាឪពុកម្តាយត្រូវគិតនិងដោះស្រាយយ៉ាងណាយ៉ាងណីទេ?»។

តែបើទោះជាករណីនេះ ដែលត្រូវបានដឹងថា បានកើតឡើងយូរហើយ ស្ថិតនៅភូមិស្រែតាមែង ខេត្តកណ្ដាល តែវីដេអូនេះត្រូវបានគេផុសក្នុងគោលបំណង ចង់ឲ្យក្មេងស្ទាវដែលមិនទាន់ដល់ពេល បានដឹងថាទង្វើរដ៏ព្រហើននេះ គង់តែមានថ្ងៃបានផលបែបនេះទេ!!៕