Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអង្គភាពCMACចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិក នៅបន្តភារកិច្ចរបស់ខ្លួន ក្នុងអង្គភាពជាធម្មតា

ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសម្រួលកម្លាំង និងបុគ្គលិក ស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិក ដែលគាំទ្រមកអង្គភាពស៊ីម៉ាក់។

ឯកឧត្តមហេង រតនា បានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់និងបន្តគាំទ្រពេញទំហឹង អនុញ្ញាតិឱ្យអង្គភាពCMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួន ក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំណូមពរ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពCMAC ទាំងមូលសូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី ដែលតែងតែគិតគូរនិងដោះស្រាយបញ្ហាប្រឈមនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី