Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករទូរគមនាគមន៍កម្ពុជា ចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា ដែលបង្កការឆ្លងរំខានដល់សេវាទូរសព្ទចល័ត ចំនួន ៣៣៧ គ្រឿង

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនៃនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានបញ្ចប់ទាំងស្រុងការរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ចំនួន ៣៣៧ គ្រឿង នៅក្នុងទីតាំងបុរីពិភពថ្មី ក្នុងគម្រោងចំការដូង១ គម្រោងចំការដូង២ និងគម្រោងចំការដូង៣ ក្នុងរាជធានីភ្នំពេញ។

ក្រោយពីការរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) យើងសង្កេតឃើញថាបានធ្វើឱ្យវិសាលភាពគ្របដណ្តប់និងកម្រិតគុណភាពនៃសេវាមានភាពល្អប្រសើរជាងមុន។
ក្រុមការងារ ន.ទ.ក. នឹងបន្តអនុវត្តផែនការចុះរុះរើឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) នៅក្នុងទីតាំងបុរី អារ៉ាតា ហ្កាដិនរ៉េស៊ីឌិនស៍ ដែលស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី