Wednesday, February 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកឡើងបើកភ្នែកមិនទាន់មកដល់ហើយ! សង្ឃក្លែងក្លាយ រត់លឿនខ្មាញ់ ខណៈអាជ្ញាធរដេញចាប់ ផ្អើលពេញផ្លូវ

នេះជារឿងថ្មីចែស ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ខណៈបានឃើញបុគ្គលបន្លំធ្វើជាព្រះសង្ឃម្នាក់ បានរត់យ៉ាងលឿនខ្មាញ់ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ បន្ទាប់ពីបានរកឃើញថា កំពុងដើរបិណ្ឌបាតបោកប្រាស់ទឹកចិត្តប្រជាពុទ្ធបរិស័ទ។

យ៉ាងណាមិញ វីដេអូនៃហេតុការណ៍កម្លាំងអាជ្ញាធរ ដេញតាមចាប់ខ្លួនលោកសង្ឃក្លែងក្លាយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ ត្រូវបានដឹងថា បានកើតឡើងនៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមអ្នកបង្ហោះវីដេអូ បានបញ្ជាក់ប្រាប់ថា បុគ្គលក្លែងខ្លួនជាព្រះសង្ឃរូបនោះ ត្រូវបានកម្លាំងអាជ្ញាធរចាប់បញ្ចូលរថយន្តផងដែរ។ ប៉ុន្តែ មិនដឹងថា បន្ទាប់មក អាជ្ញាធរនឹងចាត់ការដាក់ទោសទណ្ឌ ឬ ក៏គ្រាន់តែយកទៅធ្វើការអប់រំ រួចដោះលែងវិញ ឬយ៉ាងណានោះទេ ខណៈពុំឃើញមានរបាយព័ត៌មានណាមួយ ចេញផ្សាយពីករណីនេះនៅឡើយ ព្រោះប្រជាពលរដ្ឋពិតជាចង់ឃើញណាស់ ដើម្បីចំណាំមុខទុក។

ទាក់ទងនឹងលោកសង្ឃក្លែងបន្លំនេះផងដែរ បើតាមបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា យោងតាមការសង្កេតជាក់ស្តែង នោះបច្ចុប្បន្ននេះ ឃើញថាមានលោកសង្ឃដ៏គួរឲ្យសង្ស័យច្រើនណាស់ (ទាំងមិនដែលស្គាល់មុខ) បានដើរបិណ្ឌបាតយក [ជាបច្ច័យ] ជំនួសឲ្យការដាក់ជា [ចង្ហាន់] តាមទំនៀមទម្លាប់ប្រពៃណី ដោយព្រឹកឡើងបើកភ្នែកមិនទាន់ទេ មកដល់មុខផ្ទះ ឬតូបលក់ដូរហើយ មិនដឹងចេញពីផ្ទះជួលម្ដុំណានោះទេ? ព្រោះមិនមែនជាព្រះសង្ឃក្នុងវត្តស្រុកភូមិផងហ្នឹង!!៕