Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធដំណើរទ័ពរួមគ្នា ៣អង្គភាពដើម្បីចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសបំផ្លាញធនធានធម្មជាតិ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

បាត់ដំបង៖ ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានចាត់តាំង លោកវរសេនីយ៍ទោ សោម សាយ៉ុន មេបញ្ជាការ វរសេនាតូចឮលេខ៥២១ ដឹកនាំកម្លាំងសហការជាមួយ អង្គភាព កងការពារព្រំដែនលេខ៥០២ និងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ធ្វើលំហាត់យុទ្ធដំណើរទ័ពរួមគ្នា ដើម្បីចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសបំផ្លាញធនធានធម្មជាតិ រយៈពេល ២យប់ ៣ថ្ងៃ គឺថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ដែលលំហាត់យុទ្ធដំណើរទ័ពនេះក្រោមកិច្ចដឹកនាំរបស់ ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣ សំឡូត យោធភូមិភាគទី៥។

ការធ្វើយុទ្ធដំណើរទ័ពរួមគ្នាទាំង ៣អង្គភាពនាឱកាសនេះមាន កងពលតូចថ្មើរជើងលេខ៥២ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងការពារព្រំដែនលេខ៥០២ បានបង្ហាញឱ្យឃើញពីការសាមគ្គី និងការទទួលខុសត្រូវភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងមេបញ្ជាការកងទ័ពជើងគោក ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ បង្រ្កាបរាល់បទល្មើសធនធានធម្មជាតិ ដែលកើតមានឡើងមិនឱ្យសកម្មភាពនេះរីករាលដាល និងបំផ្លាញតទៅទៀត។ មិនតែប៉ុណ្ណោះស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព គឺជាឱកាសសម្រាប់កងទ័ពឆ្លៀតពេលអនុវត្តការធ្វើយុទ្ធដំណើរទ័ព ដើម្បីឱ្យស្គាល់កាន់តែច្បាស់ភូមិសាស្រ្ត ស្វែងយល់ភាពខុសគ្នារវាងតំបន់មួយទៅតំបន់មួយ ហើយកំណត់ច្រករបៀងចេញចូលដែលចរាចរណ៍ទៅប្រព្រឹត្តបទល្មើស ដើម្បីធ្វើការទប់ស្កាត់បានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូនផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី