Thursday, February 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់ជួញដូរ រក្សាទុកប្រើប្រាស់សារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធនៅក្រុងបាវិត

នៅក្រុងបាវិត : កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅក្រុងបាវិត ខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់។

អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់រួមមាន: ១.ហ្វាម ឌឹកគឿង ប្រុស អាយុ ២៨ ឆ្នាំ។ ២.កាប ឌឹកអាញ់ ប្រុស អាយុ ៣៨ ឆ្នាំ។ ៣.ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ ឆ្នាំ។ ៤. ង្វៀង វ៉ាន់មិ ប្រុស អាយុ ៣៣ ឆ្នាំ។ ៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ ២៥ ឆ្នាំ។

ចាប់យកនិងដកហូតសម្ភារ:វត្ថុតាងរួមមាន: – ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម – ថ្នាំញៀនប្រភេទ អុិចស្តាសុី ទម្ងន់ ២៣៤៣,៩៥ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g- អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤ គ្រាប់- រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង-លិខិតឆ្លងដែន ០២ ក្បាល – អត្ត/បណ្ណ័វៀតណាម០១ សន្លឹក- ប្រាក់ដុល្លា 1000$- ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី