Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាសាស្ត្រ​បញ្ជាក់​៖ ត្រូវមាន​ទម្លាប់​ល្អ​២​នេះ​ដើម្បី​បញ្ចុះទម្ងន់​

​មនុស្ស​សឹងតែ​គ្រប់គ្នា​ពេល​បញ្ចុះទម្ងន់ សុទ្ធតែ​ប្រមូលផ្តុំ​ទៅក្នុង​អាហារ​ដែល​គេ​បរិភោគ ដូចជា​បរិភោគ​តិចជាង ឬ ចៀសវាង​អាហារ​មាន​ស្ករ និង​ជាតិ​ខ្លាញ់​ច្រើន ។ តែ​ជាក់ស្តែង នោះ​ទីកន្លែង​បរិភោគ និង​កិច្ច​ការដែល​ធ្វើ​ក្នុងពេល​បរិភោគ​ក៏​សំខាន់​មិន​ចាញ់​គ្នា​ដែរ ។​

​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ចាត់ទុកថា ទម្លាប់​ពេល​កំពុង​បរិភោគ អាច​សំខាន់​ជាង​មុខម្ហូប​ដែល​យើង​បរិភោគ ។​

​ការសិក្សា​លើ​មនុស្ស ១២៨០០ នាក់ នៅ​រដ្ឋ Ohio (​អាមេរិក​) រកឃើញថា អ្នក​មិន​មើល​ទូរទស្សន៍ ឬ វីដេអូ ឧបករណ៍​កាន់​ដៃ​មាន​អត្រា​ធាត់​ទាប​ជាង ៣៧% ប្រៀប​នឹង​អ្នក​បរិភោគ​បណ្តើរ​មើល​បណ្តើរ ។​

​ក្រៅពីនេះ អ្នក​បរិភោគ​អាហារ​ចម្អិន​នៅផ្ទះ​ជាប្រចាំ មាន​ហានិភ័យ​ធាត់​ទាប​ជាង ២៥% ប្រៀប​នឹង​អ្នក​ចេញទៅ​បរិភោគ​ក្រៅ​ផ្ទះ​ញឹកញាប់ ។ ចំពោះ​អ្នក​ដែល​បរិភោគ​តែ​អាហារ​ចម្អិន​នៅផ្ទះ និង​មិនដែល​ចេញ​ក្រៅ​បរិភោគ នោះ​ហានិភ័យ​ធាត់​ទាប​ជាង​ដល់ ៤៧% ។​

​មុន​នោះ ការស្រាវជ្រាវ​មួយ​របស់​សកល​វិទ្យាល័យ Brigham Young (​អាមេរិក​) រកឃើញថា ការបរិភោគ​បណ្តើរ​មើល​ទូរទស្សន៍​បណ្តើរ ធ្វើ​ឲ្យ​យើង​មិន​ស្តាប់​ច្បាស់ ស​ឡេង​ទំពា​របស់ខ្លួន ។ គឺ​រឿងនេះ​អាចធ្វើ​ឲ្យ​យើង​បរិភោគ​ច្រើន ដោយ​មិនដឹង​ខ្លួន ។​

​អាស្រ័យ​ហេតុ​នោះ ពួក​ជំនាញការ​ទូន្មាន​អ្នក​ចង់​បញ្ចុះទម្ងន់​មិនត្រូវ​យកចិត្តទុកដាក់​តែ​ទៅដល់​អាហារ​បរិភោគ គឺ​ចូរ​ចម្អិន​ដោយ​ខ្លួនឯង និង​មិន​មើល​ទូរទស្សន៍​, កុន ឬ វីដេអូ​ពេល​កំពុង​បរិភោគ ។ ក្រៅពីនេះ ការ​ចម្អិន​ដោយ​ខ្លួនឯង​ក៏​ជួយ​យើង​អាច​គ្រប់គ្រង​បាន​បរិមាណ​ជាតិ​ខ្លាញ់​, ស្ករ និង​ម្សៅ​ចូលក្នុង​រាងកាយ ៕ លី​សា​

×