Saturday, February 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិថៃបានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានទូរស័ព្ទទៅសុំទោសពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានកើតឡើងនៅប្រាសាទតាមាន់ធំ ដូចដែលកាសែត The Nation ចុះផ្សាយនោះទេ

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅយប់ថ្ងៃទី 20 ខែកុម្ភៈនេះ បានថ្លែងសារនៅលើបណ្តាញ facebook ផ្លូវការយ៉ាងដូច្នេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចេញមកបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានទូរស័ព្ទទៅសុំទោសពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានកើតឡើងនៅប្រាសាទតាមាន់ធំដូចដែលសារព័ត៌មាននៅប្រទេសថៃមួយចំនួនបានផ្សាយនោះទេ (The Nation)។

ឯកឧត្តមគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា រដ្ឋមន្ត្រីការពារជាតិថៃបានបញ្ជាក់ច្បាស់ហេីយ ថាមិនមានការទូរស័ព្ទទៅមន្ត្រីណាមួយរបស់ថៃ ដេីម្បីសុំទោសករណីនៅប្រាសាទតាមាន់ ដូចដែលកាសែត The Nation ផ្សាយ ហេីយក៏បានកែសម្រួលរួចផងដែរ។

ឯកឧត្តមគឹមសន្តិភាព បានថ្លែងបន្តទៀតថា ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន និងកុំមានការយល់ច្រលំដោយប្រការណាមួយ។ កម្ពុជា មិនមានការចាំបាច់ណាមួយត្រូវសុំទោសនោះដែរ រួមទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីកាបរទេសថៃបានធ្វេីសេចក្តីប្រកាសព័ត៌មានច្បាស់ហេីយ គឺមិនមានដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា នៅតែរក្សាមិត្តភាពរវាងប្រទេសជិតខាង ឈរលេីអធិបតេយ្យភាពច្បាស់លាស់ គោលជំហរឹងមាំផ្អែកលេីច្បាប់ និងការពារបូរណភាពទឹកដីយ៉ាងច្បាស់ដាច់ខាត។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទេីបប្រកាសកាលពីម្សិលមិញផងដែរថា “កម្ពុជានឹងធ្វេីកិច្ចការព្រំដែនដោយឈរលេីបច្ចេកទេស ផ្អែកលេីច្បាប់ តែក៏មានសិទ្ធិគ្រប់យ៉ាងក្នុងការពារជាតិ ការពារទឹកដីដោយប្រេីប្រាស់កងកម្លាំងប្រសិនបេីមានការឈ្នានពាន”៕ រក្សាសិទ្ធដោយ៖សុទ្ធលី