កំពង់ស្ពឺ ៖ អង្គភាពស៊ីម៉ាក់បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង២៣០គីឡូក្រាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានហានិភ័យខ្ពស់ ត្រូវបានអ្នកឯកទេសស៊ីម៉ាក់នៃ ក្រុមបច្ចេកទេសគ្រាប់មិនទាន់ផ្ទុះ ធ្វេីការកាត់បន្សាបដោយម៉ាសុីនស្វ័យប្រវត្តិ បញ្ជាពីចម្ងាយបានសម្រេចដោយសុវត្ថិភាព។ សូមអរគុណប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានជួយសម្របសម្រួលជន្លៀសប្រជាជនទៅកន្លែងសុវត្ថិភាព ប្រយោជន៍ឱ្យកម្លាំងសុីម៉ាក់អាចបញ្ចប់ភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានសហការផ្ដល់ព័ត៌មានជូនជំនាញ “យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ” អំពីគ្រាប់បែកទម្លាក់ពីលេីយន្តហោះមួយគ្រាប់ប្រភេទ MK82 ទម្ងន់២៣០គីឡូក្រាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានរកឃេីញកប់ក្នុងដីជម្រៅជាង ៥ម៉ែត្រ ។
យោងតាមការពិនិត្យពី សមត្ថកិច្ចមូលដ្ឋានថាគ្រាប់ខាងលេី ជាប្រភេទគ្រាប់បែក រាងទ្រវែង និងមានរាងដូចគ្រាប់ដែលទម្លាក់ពីលេីយន្តហោះ B52 នាសម័យសង្រ្គាម សហរដ្ឋអាមេរិក ជាមួយវៀតណាមខាងជេីងនៅទីក្រុងភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន (សាយហ្គន)
ក្នុងពេលនោះសង្រ្គាមរវាងខ្មែរនិងខ្មែរដែលភាគីម្ខាងបានការគាំទ្រពី សម្ព័ន្ធមិត្ត អាមេរិកកាំង ខ្មែរលន់ណុល ត្រូវបានសម្ព័ន្ធមិត្ត ដឹកគ្រាប់យកមកទម្លាក់សម្លាប់ខ្មែរដោយសារតែសង្រ្គាមផ្ទៃក្នុង ។
ជាក់ស្ដែងគ្រាប់បែកមួយគ្រាប់ដែលរកឃេីញនេះ តាមលក្ខណៈបច្ចេកទេស គ្រាប់បែក ប្រភេទ MK82 ហេីយអ្នកបច្ចេកទេសថាគ្រាប់ដែលរកឃេីញនៅឃុំត្រែងត្រយឹង នេះមិនអាចដោះបន្សាបនិងដឹកជញ្ជូនបានទេ ដោយស្ថានភាពគ្រាប់បែកមានហានិភ័យខ្ពស់ ត្រូវកាត់បន្សាបដោយម៉ាសុីនស្វ័យប្រវត្តិ និងអាចកម្ទេចនៅហ្នឹងកន្លែងតែម្តងនៅថ្ងែទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ កំលាំងជំនាញបច្ចេកទេស CMAC បានមករៀបចំកម្ទេចចោល និងបានស្នេីអោយពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ជម្លៀសចេញក្រែងមានហានិភ័យគ្រោះថ្នាក់ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់សម័យសង្គ្រាមមេត្តាជ្រាប និងទទួលដឹងអំពីឥទ្ធិពលនៃសង្រ្គាមផង ដេីម្បីបញ្រ្ជៀសកុំអោយខ្មែរធ្លាក់ផ្លូវសង្រ្គាមបន្ដទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី













