ភ្នំពេញ ៖ លោកអធិការងខណ្ឌ៧មករាម្នាក់ បានបើករថយន្ដធ្លាក់ស្ពានបណ្ដាលឲ្យស្លាប់កូនស្រីម្នាក់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់ បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២(ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកធ្វើការវាស់វែង និងប្រគល់សព និងរថយន្ដទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






