ឆ្នាំជូត៖ រាសីឡើងខ្ពស់។ អ្នកមានឱកាសរៀនសូត្របន្ថែមក្នុងការងារ សមស្របបំផុតសម្រាប់ការកសាងផែនការថ្មី។ ថ្ងៃនេះបើកដំណើរការរកស៊ី វិនិយោគ នឹងអំណោយផលល្អបំផុត។ មនោសញ្ចេតនា មានក្តីសុខ សុភមង្គល ជាមួយមនុស្សស្រីជាទីស្រឡាញ់។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំ វក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើ គ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅត្រូវតាមផែនការ។ ទោះបីរាសីកំពុងឡើង មានឱកាសទាញចំណូលច្រើន តែអ្នកមិនត្រូវលោភលន់។ មនោសញ្ចេតនា ប្រសិនមានចិត្តចំពោះគេចូរម្ចាស់ការបង្ហាញឲ្យគេដឹង ទើបសង្ឃឹមបានការឆ្លើយតបមកវិញ។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ដោយគ្រាន់តែរក្សាភាពនឹងនរអ្នកនឹងដោះស្រាយកិច្ចការគ្រប់យ៉ាងដោយរលូន ផែនការទាំងអស់សុទ្ធតែសម្រេចដូចប្រាថ្នា។ មានទិសវិនិយោគល្អ អាចវិនិយោគរយៈពេលវែង។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយ និងសុភមង្គល។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំថោះ ៖ រាសីធ្លាក់ចុះ។ សភាពផ្លូវចិត្តមិនល្អ ហេតុនេះអ្នកពិបាកអាចប្រមូលផ្តុំអារម្មណ៍ក្នុងការងារ។ រាសីកំពុងអត់ ត្រូវចៀសឆ្ងាយពីល្បែងស៊ីសង ប្រសិនមិនចង់ធ្លាក់ក្នុងសំណាញ់ច្បាប់។ មនោសញ្ចេតនា កុំឲ្យសភាពផ្លូវចិត្តរបស់ខ្លួនឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នកទាំង២ ។ ទិសល្អទិសឦសាន ប្រយ័ត្នទិសនិរតី។ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ។ ការងាររវល់ធ្វើឲ្យអ្នកតានតឹង អស់កម្លាំង។ វិនិយោគជួបបញ្ហា ត្រូវរងចាំព្យុះស្ងប់ស្ងាត់ ទើបចេញទុក។ មនោសញ្ចេតនា ត្រូវបញ្ចៀសកុំឲ្យសម្តី និងទង្វើរបស់ខ្លួនប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍៕ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសា ឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ យីអ៊ុនកំពុងឡើង ត្រូវបានថ្នាក់លើបង្កលក្ខណៈឲ្យអ្នករួមការងារគាំទ្រ ហេតុនេះកិច្ចការទាំងឡាយដំណើរការដោយជោគជ័យ។ ថ្ងៃនេះពុំមានឱកាសរកចំណូល ល្អបំផុតគួរប្រមូលផ្តុំធ្វើការឲ្យល្អ។ មនោសញ្ចេតនា មានការរីកចម្រើនខ្លាំងក្នុងរឿងមនោសញ្ចេតនាជាមួយគូស្នេហ៍។ ទិសល្អទិសខាងលិច ប្រយ័ត្នទិសឦសាន៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ អាស្រ័យដោយការសហការស៊ីសង្វាក់គ្នាជាមួយសហសេវិក នាំឲ្យកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅយ៉ាងស្រួល។ ចំណូលធម្មតាពុំលើសពីសព្វដង។ មនោសញ្ចេតនា ចង់ឲ្យទំនាក់ទំនងរីកចម្រើនអ្នកត្រូវតែម្ចាស់ការ។ ទិសល្អទិសខាងកើត ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំ ច៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ការងាពុំមែនពេលណាក៏សម្រេចតាមបំណងរបស់ខ្លួន ដូច្នេះត្រូវនឹងនរប្រឈមមុខគ្រាប់ស្ថានការណ៍។ ថ្ងៃនេះលុយចូលទ្វារមុខបែរជាចេញទៅវិញតាមទ្វារក្រោយ។ មនោសញ្ចេតនា ងាយកើតរឿងឈ្លោះប្រកែកគ្នា។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ ធ្វើអ្វីក៏បានដូចការប៉ងប្រាថ្នា។ ថ្ងៃនេះមានលាភចូលដល់ទ្វារផ្ទះ។ មនោសញ្ចេតនា ប្រសិនឃើញថា មនោសញ្ចេតនាបានទុំជោរអ្នកគួរក្លាហានបង្ហាញគំរោងធ្វើឲ្យទំនាក់ទំនងទៅជាស្របច្បាប់។ ទិសល្អទិសខាងជើង ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ខៀវ , ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបានឡើងប្រាក់ខែឬទទួលរង្វាន់។ ថ្ងៃនេះរកស៊ីអ្វីក៏ជោគជ័យ បានចំណូលយ៉ាងគាប់ចិត្ត។ មនោសសញ្ចេតនាផ្អែមល្ហែម សុភមង្គល។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នពាយ័ព្យ។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកពិបាកប្រមូលផ្តុំស្មារតីក្នុងការងារ ហេតុនេះប្រសិទ្ធភាពមិនខ្ពស់។ មិនត្រូវចាយវាយខ្ជះខ្ជាយ ប្រយ័ត្នស្តាយក្រោយ គឺហួសពេល។ មនោសញ្ចេតនា បានជាស្រឡាញ់គ្នាហើយ ត្រូវជឿជាក់នឹងគោរពគ្នា ចេះចែករំលែករឿងសប្បាយពិបាកជាមួយគ្នា។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំមមី។
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងារកុំរឹងរូសពេកនាំឲ្យបរិយាកាសតានតឹង ត្រូវចេះសម្របជាមួយគ្រប់គ្នាទើបចំណេញដល់ខ្លួនអ្នក។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ កុំជំនះ។ មនោសញ្ចេតនាគួរគប្បីបង្កើនភាពស្និទ្ធស្នាល ចូលរួមជាមួយដៃគូទៅមើលកុន ទទួលទានកាហ្វេ ឬដើរកម្សាន្តឲ្យបានញឹកញាប់។ ទិសល្អខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំរកា៕