ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសចិន បានចែករំលែករូបថតរបស់នារីម្នាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពិតណាស់ រូបភាពដែលបង្ហាញមើលពីក្រោយ គឺពិតជាយ៉ាងទាក់ទាញខ្លាំង ព្រោះតែជើងរបស់នាងស្រឡូនរលោងស្អាត ខណៈរាងរៅវិញដូចទេពធីតា ធ្វើឱ្យមនុស្សជាច្រើនចង់ឃើញផ្នែកខាងមុខយ៉ាងខ្លាំង។ ប៉ុន្តែ ពេលឃើញរូបងាកបែរមក ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហួសពីការរំពឹងទុក។
ជាក់ស្តែង រូបថតបានបង្ហាញឃើញថា នារីនោះស្លៀកឈុតរ៉ូបខ្លីពណ៌ខ្មៅ, មានសក់វែង រាងខ្ពស់ស្រឡះ និងជើងស្រឡូន ហើយរីឯសាច់វិញ គឺថាខ្ចីញ៉ិញតែម្តង។ ពិតណាស់ ជាមួយរូបរាងបែបនេះ នាងហាក់ដូចជាសិស្សក្នុងវ័យ២០ឆ្នាំ។ ទោះមើលពីក្រោយក៏នាងនៅតែស្អាត ដូច្នេះហើយ គ្រប់គ្នារំពឹងថា មុខមាត់ច្បាស់ជាមិនខុសអ្វីទៅនឹងរូបរាងរបស់នាងឡើយ។
បុរសម្នាក់ ដែលជាអ្នកថតរូបបង្ហោះនៅលើបណ្ដាញសង្គម បានឲ្យដឹងថា ខ្លួនបានជួបនារីជើងស្អាតដូចទេពធីតារូបនោះ ខណៈនាងកំពុងឈរចាំទិញម្ហូបនៅតូបតាមផ្លូវ។ លក្ខណៈពិសេសដ៏លេចធ្លោរបស់នាង បានធ្វើឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះជាយ៉ាងណា មួយសន្ទុះក្រោយមក នៅពេលដែលនាងងាកមុខមក ធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងស្ទើរដាច់ផ្ងារតែម្តង។
រូបថតមួយសន្លឹកទៀត បានបង្ហាញឲ្យឃើញថា ស្ត្រីសក់វែងរូបនោះ មិនមែនជានារីវ័យក្មេងទេ ប៉ុន្តែជាស្ត្រីចំណាស់ម្នាក់ប៉ុណ្ណោះ។ ជាក់ស្តែង ស្នាមនៅលើមុខរបស់ស្រ្តីនោះបានបង្ហាញយ៉ាងច្បាស់ថានាងមានវ័យចំណាស់ ដែលខុសប្លែកទាំងស្រុងពីអ្វី ដែលគាត់បានស្រមៃដំបូង។
រូបថតទាំងពីរសន្លឹកនេះបានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុកតាមអ៊ីនធឺណិត។ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះនិយាយលេងសើចថា “អូយ ខូចចិត្តមិនស្ទើរទេ!” “ខ្ញុំមានអារម្មណ៍ខកចិត្តណាស់” “ពិតជារន្ធត់ណាស់ ខ្នង និងមុខរបស់នាង មិននឹកស្មានខុសគ្នា៣៦០ដឺក្រេ”។
ទោះជាយ៉ាងណា មហាជនជាច្រើនបានសរសើរស្ត្រីរូបនេះថា គាត់មើលថែខ្លួនឯងបានល្អ ថ្វីត្បិតតែវ័យចំណាស់ក៏ពិតមែន ប៉ុន្តែនាងនៅតែមានរូបសម្រស់ក្មេងជាងវ័យគួរឲ្យភ្ញាក់ផ្អើល ដោយនិយាយថា “មានមនុស្សតិចណាស់ដែលវ័យចំណាស់នេះ អាចថែរក្សាខ្លួនបានល្អដូចគាត់”, “ស្រ្តីម្នាក់នេះ អាចយកឈ្នះក្មេងៗបានជាច្រើននាក់”, “គាត់សូម្បីយកចិត្តទុកដាក់ចំពោះការស្លៀកពាក់យ៉ាងសមសួន ដូច្នេះ គាត់មិនសមនឹងទទួលបានការសើចចំអកនោះទេ ប៉ុន្តែគួរឱ្យសរសើរ”៕


