Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកងរាជអាវុធហត្ថ ឃាត់ខ្លួនថៅកែលក់គ្រឿងសង្ហារិម ករណីចេញសែកស្អុយជិត២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ថៅកែលក់គ្រឿងសង្ហារិម ២នាក់ប្តីប្រពន្ធពាក់ព័ន្ធករណីចេញសែកស្អុយប្រមាណជិត២០ ម៉ឺនដុល្លារអាមេរិក បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ដោយប្តីមានឈ្មោះ ថាន់ ភក្តី ភេទប្រុស អាយុ ៣៦ឆ្នាំ ជាប្តី និងឈ្មោះ ឌី ចាន់ណា ភេទស្រី អាយុ ៤២ឆ្នាំ ជាប្រពន្ធ មានអាសយដ្ឋានភូមិសាលាកន្សែង ផ្លូវកូនម៉ែ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។

សូមបញ្ជាក់ថា រហូតដល់ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថៅកែលក់គ្រឿងសង្ហារិមទាំង២ នាក់ប្តីប្រពន្ធ កំពុងស្ថិតនៅការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី