នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសុីវិល ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមបញ្ជាក់ជូនថា សមាគមអង្គការសុីវិល មានគោលបំណងស្នេីសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប ដេីម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។
ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ដ្រី បានពន្យល់បកស្រាយ និងលេីកឡេីងអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល គឺយន្តការរក្សាស្ថិរភាពថ្លៃ ការចងក្រងសហគមន៍កសិកម្មទំនេីប ធ្វេីយ៉ាងណាថែរក្សានិរន្តរភាពស្បៀង និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលេីកទឹកចិត្តដល់បណ្តាអង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ចូលរួមក្នុងវិស័យកសិកម្ម ការពារធនធានធម្មជាតិ ផ្តល់ព័ត៌មានពិតក្នុងសង្គមឱ្យបានទូលំទូលាយ និងចូលរួមទប់ស្កាត់ព័ត៌មានដែលមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលជាផលលំបាកដល់ប្រជាកសិករ និងអាចប៉ះពាល់ដល់បញ្ហាថ្លៃកសិផលផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






