Tuesday, February 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងមិនរួចខ្លួនទេ  រាជរដ្ឋាភិបាល បង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ពលរដ្ឋកម្ពុជា មានគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយទៀត បន្ទាប់ពីយើងមាននាយកដ្ឋានប្រឆឆាំងបទល្មើសបច្ចេកវិទ្យា តើអង្គភាព-ស្ថាប័នទាំងពីរនេះ បែងចែកភារកិច្ច តួនាទីគ្នា យ៉ាងដូចម្ដេចទៅ ?! លោក លោកស្រី អ្នកនាងកញ្ញា សូមទទួលជ្រាប គោលការណ៍ និងខ្លឹមសារស្នូលនៃអង្គភាព-ស្ថាប័នទាំងពីរនេះ ដូចខាងក្រោម ÷

រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ហៅកាត់ថា គ.ប.ឆ.ប. ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធាន , អមដោយអនុប្រធានជាច្រើនរូបទៀតរួមមាន : ឯកឧត្តមនេត សាវឿន , ឯកឧត្តម ប្រាក់ សុខុន , ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន , ឯកឧត្តម ស សុខា , ឯកឧត្តម ទៀ សីហា , ឯកឧត្តម កើត រិទ្ធ , ឯកឧត្តម ឱម យ៉ិនទៀង , និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ជាអនុប្រធានប្រចាំការ។ នេះបើតាមសេចក្ដីប្រកាស របស់រាជរដ្ឋាភិបាល ស្ដីពី ការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លេខ ២១ សសរ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ហៅកាត់ថា គ.ប.ឆ.ប. មានភារកិច្ចដូចតទៅ ÷

  • ដាក់ចេញវិធានការក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ,
  • ដាក់ចេញវិធានការក្នុងការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,
  • ផ្ដល់ការណែនាំ សម្របសម្រួល គាំទ្រ និងអន្តរាគមន៍ចាំបាច់នានា ដើម្បីជំរុញការអនុវត្តរបស់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព។
  • តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តរបស់ក្រសួង-ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,
  • ធ្វើសហប្រតិបត្តិការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ,
  • អនុវត្តភារកិច្ចផ្សេងៗទៀត តាមការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
    បញ្ញត្តិទាំងឡាយណាដែលផ្ទុយនិងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។

នៅពេលដែលលេចចេញគណៈកម្មការចំពោះកិច្ចមួយនេះមក មហាជនក៏ដូចជាសាធារណជន បានលើកជាសំណួរថា ចុះនាយកដ្ឋានប្រឆឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទី ភារកិច្ច ជាន់គ្នានឹងគណៈកម្មការមួយនេះដែរទេ ? តាមការពិនិត្យមើលខ្លឹមសារគោលបង្ហាញថា វាមានគោលការណ៍ គោលដៅខុសគ្នាភាគច្រើន ឬអាចថា មានជាប់ពាក់ព័ន្ធគ្នាជារបៀបបុត្តសម្ព័ន្ធខ្លះៗ…  ដូច្នេះទេ សូមជម្រាបថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានតួនាទី ធ្វើជាសេនាធិការ សិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព លើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា សំដៅរួមចំណែកការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលមានភារកិច្ចដូចខាងក្រោម ÷

សិក្សារៀបចំគោលការណ៍ វិធានការយុទ្ធសាស្ត្រ ផែនការ សកម្មភាព លើការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា សហការជាមួយបណ្ដាស្ថាប័នរដ្ឋ និងឯកជន ដែលផ្គត់ផ្គង់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍គ្រប់ប្រភេទ ដើម្បីគ្រប់គ្រងលិខិតបទដ្ឋានជួលសេវាទូរគមនាគមន៍ បម្រើឱ្យការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលភស្តុតាង និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕ CEN