ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេច បានឆ្លងជំងឺកូវីដ១៩ និងត្រូវអវត្តមានពីកម្មវិធីមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រ នាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ និងកិច្ចប្រជុំមួយចំនួនទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃអង្គារនេះថា “ដើម្បីចៀសវាងការភាន់ច្រឡំពីការអវត្តមានរបស់ខ្ញុំក្នុងអង្គប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃស្អែកនិងការលុបចោលកម្មវិធីជួបភ្ញៀវមួយចំនួន ពិសេសការចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី២៨កុម្ភៈ២០២៥ខាងមុខ។ខ្ញុំសូមជម្រាបថាពេលនេះខ្ញុំមានកូវីដ១៩ហើយបន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ជំងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយ័ត្នទាំងអស់គ្នា”៕រក្សាសិទ្ធដោយ៖សុទ្ធលី

