ថ្មីៗនេះ រូបភាពបង្ហាញប្រពន្ធដើម ដែលកំពុងល្បីថា បានរៀបការប្រពន្ធថ្មីឲ្យប្តី ហើយថែមទាំងទៅចងដៃអ្នកទាំងពីរ ជាមួយទឹកមុខយ៉ាងស្រស់ស្រាយ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុសផុល នៅលើបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានសរសើរប្រពន្ធដើមថា «ពិតជាចិត្តធម៌មែន!»។
ពិតណាស់ តាមរយៈរូបថត២សន្លឹក (កាលពីនៅជាប្តីប្រពន្ធនឹងគ្នា និងមួយទៀតរៀបការឲ្យប្តីទើបតែថ្មីៗនេះ) បានបង្ហាញស្រ្តីជាប្រពន្ធដើម និងកូនស្រី ទៅចូលរួមចងដៃប្តី និងជាឪពុក ដោយក្នុងទឹកមុខយ៉ាងរីករាយខ្លាំង ដែលមនុស្សជាច្រើន នឹកស្មានមិនដល់។
ករណីប្រពន្ធដើម រៀបការប្រពន្ធថ្មីឲ្យប្តី ដែលកំពុងបង្កការចាប់អារម្មណ៍ខ្លាំងនេះផងដែរ ត្រូវបានអ្នកជិតខាងម្នាក់ ប្រាប់ឲ្យដឹងថា ពួកគាត់អ្នកខេត្តសៀម រស់នៅក្នុងឃុំចាន់សរ ស្រូកសូទ្រនិគម។
តែទន្ទឹមនឹងមនុស្សជាច្រើន នាំគ្នាវែកញែក និងគិតរឿងអវិជ្ជមានបែបនេះថា មកពីប្រពន្ធទប់លែងឈ្នះ ឬ មិនអាចផ្តល់សេចក្តីឲ្យប្តីទៀតបាន ឬថា មកពីប្តីហ្នឹងជាមនុស្សអត់ប្រយោជន៍ ទុកមិនចំណេញដកចេញមិនខាត ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ Pu Nang Nang បានចេញមកបញ្ជាក់ប្រាប់ឲ្យដឹងថា តាមពិតទៅ ប្រពន្ធដើមបានលេងលះគ្នារួចរាល់ហើយ៕

