Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេរៀនគ្រូ! ក្មេងស្រីថ្នាក់ទី១តូចចិត្តខ្លាំង ដែលពុំបានពិន្ទុពេញ ព្រោះឆ្លើយសំនួរ «កង្កែប២មានជើង៤» ខណៈគ្រប់គ្នាយល់ស្របគំនិតក្មេង

កាលពីពេលថ្មីៗនេះ មានរឿងមួយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈម្តាយម្នាក់នៅប្រទេសចិន បានចែករំលែកវីដេអូឃ្លីបបង្ហាញកូនស្រីរបស់ខ្លួន ដែលទើបតែរៀនថ្នាក់បឋមសិក្សា បានយំ និងត្អូញត្អែរថា «ច្បាស់ណាស់ថា ខ្ញុំឆ្លើយសំនួរនេះត្រឹមត្រូវ ប៉ុន្តែហេតុអ្វីគ្រូមិនអោយពិន្ទុ? ហេតុអ្វីខ្ញុំត្រូវដកពិន្ទុ?»។

ម្តាយ​របស់​ក្មេង​ស្រី​បាន​បង្ហាញ​ចំណោទ​គណិតវិទ្យា​ដែលគ្រូដាក់ឲ្យ​សិស្ស​​ធ្វើ​រួច។ សំណួរ៖ តើកង្កែប ២ និងកង្កែប ៤ មានជើងប៉ុន្មាន? ជាការពិតណាស់ ចម្លើយគឺសាមញ្ញណាស់ ដែលមនុស្សពេញវ័យ ចំណាយពេលមិនដល់ ១០ វិនាទី ដើម្បីឆ្លើយ។ ដោយសារកង្កែបនីមួយៗមានជើង ៤ នោះមានន័យថា កង្កែប ២ នឹងមានជើង ៨ ហើយកង្កែប ៤ នឹងមានជើង ១៦ ។

ប៉ុន្តែកូនស្រីសាលាបឋមសិក្សារបស់គាត់ មិនយល់ស្របនឹងលទ្ធផលនេះទេ ដោយបានប្រកែកជាមួយទឡ្ហីករណ៍ដែលសូម្បីតែមនុស្សពេញវ័យក៏មិនអាចប្រកែកបានដែរ៖ “កង្កែបពិតមានជើងបួន ប៉ុន្តែរូបភាពនៅក្នុងសំណួរបង្ហាញយ៉ាងច្បាស់ថាមានតែជើងពីរប៉ុណ្ណោះ!”

តាម​ពិត តាម​ការ​យល់​ឃើញ​របស់​ក្មេង​ស្រី​ប្រហែល​ជា​ត្រូវ​ពេល​នេះ។ រូបភាពបង្ហាញថាកង្កែបមានជើងតែពីរប៉ុណ្ណោះ ហើយពីរទៀតជាដៃដែលមិនប្រើសម្រាប់ដើរទេ។ ក្នុង​ករណី​នេះ ម្ដាយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ក្រៅ​តែ​ពី​លួង​លោម​នាង។ កូនស្រីនៅតែខឹង ហើយនិយាយថា “ខ្ញុំអាចទទួលបានពិន្ទុល្អឥតខ្ចោះ 100 ប៉ុន្តែដោយសារតែសំណួរខុសលើការប្រលង ខ្ញុំបាត់បង់ពិន្ទុដោយអយុត្តិធម៌!”។

បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែកចាយពេញបណ្តាញអ៊ីនធឺណេត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត។​ គ្រប់គ្នាបានយល់ស្របនឹងការលើកឡើងរបស់ក្មេ​​​​​​​​​​​​​​​​​​​​​​​​ងម្នាក់នេះថាសមហេតុផល។ អ្នកខ្លះក៏បានចង្អុលបង្ហាញថា សំណួរ និងរូបភាពរបស់គ្រូមានភាពមិនច្បាស់លាស់ ហើយការអោយពិន្ទុគឺតឹងរ៉ឹងពេក ដែលអាចធ្វើឱ្យមានកម្រិតការស្រមើលស្រមៃ និងការគិតរបស់កុមារ ដោយសារក្មេងស្រីនៅក្នុងឃ្លីបនេះ ទើបតែរៀនថ្នាក់ទី១ប៉ុណ្ណោះ៕